កាលពីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចូលរួម ជាមួយ (គ.ប.ផ.ក) ចុះត្រួតពិនិត្យសិប្បកម្មប្រហិតសាច់គោ បានធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់ ពុំឃើញមានសារធាតុគីមីហាមឃាត់ទេក្នុងនោះយើងបានរកឃើញសារធាតុផ្សំហួសរយៈពេលប្រើប្រាស់ចំនួន64កេស្ត ទងន់ 576kg ត្រូវបានដកហូត នៅផ្ទះលេខ៨D ផ្លូវ១១២ ភូមិ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្លាំងប្រតិបត្តិការពិសេសបានឆែកឆេរនៅក្នុងសប្បិកម្មខាងលើបានរកឃើញផលិតផលប្រហិតសម្រេចមាន៖ ប្រហិតសាច់គោម៉ាកថៃ សៀងគី ចំនួន៣៤០គីឡូក្រាម, ប្រហិតសាច់ជ្រូកចំនួន២៥គីឡូក្រាម, សារធាតុផ្សំមានៈ ម្សៅមី Tapioca Starch ចំនួន៦០គីឡូក្រាម, ប៊ីចេងម៉ាស្ទើរឆេហ្វចំនួន១២៥គីឡូក្រាម, អំបិលចំនួន៣៥០គីឡូក្រាម, គ្រឿងសាតេទុកលាយសាច់ចំនួន៧០០គីឡូក្រាម និងម្សៅបន្ថែមរសជាតិចំនួន ៥៧៦គីឡូក្រាម ផុតសុពលភាពប្រើប្រាស់។ បន្ទាប់ពីកម្លាំងក្រុមប្រតិបត្តិការពិសេសបានឃាត់និងត្រួតពិនិត្យជាក់ស្តែងនូវម៉ូតូមួយគ្រឿងដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលិតផលប្រហិតសាច់គោចំនួន៦០គីឡូក្រាម និងប្រហិតសាច់ជ្រូកចំនួន១០គីឡូក្រាម ដោយឈ្មោះ FANG YIFENG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនប្រទេសចិនលេខG43218969 ជាអ្នកបើកបរ។ យោងតាមសន្និដ្ឋានបឋមរបស់មន្ត្រីនគរបាលយុត្តិធម៌ គ.ប.ផ.ក ឃើញថាសិប្បកម្មខាងលើមានបទល្មើសរួមមាន៖ ទី១- បើកសិប្បកម្មគ្មានច្បាប់អនុញ្ញាត ទី២- ទីតាំងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងគ្មានអនាម័យ ទី៣- សង្ស័យប្រើសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ទី៤- គ្មានចុះបញ្ជីផលិតផល (ចបផ) ទី៥- គ្មានលើកស្លាកយីហោ និងទី៦, ប្រើប្រាស់សារធាតុផ្សំផុតសុពលភាព៕
ប្រភព៖ Kong Vuthy និង kleykley