បុកទៀតហើយ...រថភ្លើង បុករថយន្តដឹកដី បណ្តាលអោយមនុស្សរងរបួសធ្ងន់ នៅក្រុង...
-

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨​ មានករណីបុកគ្នារវារថភ្លើង និង រថយន្តដឹកដី ស្ថិតនៅចំណុច ក្នុងភូមិនិមិត្ត០១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បណ្តាលអោយមនុស្សម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងរយៈមួយខែនេះ ករណីរថភ្លើងបុករថយន្ត កើនឡើងដល់ទៅ៣ដងហើយ។

ជន​រង​គ្រោះ​ឈ្មោះ ភួង ពេជ្រ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​(​រង​របួសស្រាល​ពក​ក្បាល​) ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម៉ាក​អ៊ី​ណូ ចង្កូត​ឆ្វេង គ្មាន​ស្លា​ន​លេខ ។
ពេលនេះ អ្នកធ្វើដំណើរ បានចែកផ្លូវគ្នា រកយានជំនិះជិះរៀងខ្លួន​ មានអ្នកខ្លះក៏បាន ត្រឡប់ទៅគេហដ្ឋានវិញ៕
ដោយ៖ ពិទូ