ទីបំផុតបានសម្រេចហើយ.... តារាសម្តែងជើងចាស់ លោក ចៅ ចាន់ណារី ទីបំផុតបានសម្រេចបំណងដែលខំអស់រយៈពេល ១០ឆ្នាំមកហើយ ព្រោះអ្វីទាំងនេះ បានផ្តល់ដោយ...
ភ្នំពេញ៖ បងប្អូនប្រាកដជាបានដឹងហើយ ពីការផ្សព្វផ្សាយអំពីជីវិតរស់ក្នុងវ័យជិត៧០ឆ្នាំ របស់តារាភាពយន្តជើងចាស់ លោក ចៅ ចាន់ណារី ថា រស់នៅកម្សត់ក្នុងជីវភាពក្រីក្រ ត្រដរនិងរបរចិញ្ចឹមជីវិតគ្រួសារ ធ្វើចំការ កាប់អូសលក់នៅទឹកដីខេត្តត្បូងឃ្មុំស្រុកដំបែ។
ដោយសារតែការបង្ហាញនូវខ្សែជីវិតធ្លាក់ខ្លួនដ៏កម្សត់របស់លោក ចៅ ចាន់ណារី នេះក៏ធ្វើឲ្យមហាជនជាច្រើន ពោលដោយក្តីអាណិតអាសូរលោកថា មិនគួរជីវិតតារាភាពយន្តល្បីមួយរូបធ្លាក់ខ្លួនបែបនេះ ហើយក៏មានបងប្អូនមិត្តភក្កិជាច្រើនបានទាំងប្រកាសឧបត្ថមថវិកាជូនលោកផងដែរ ទាំងកាកបាទក្រហមកម្ពុជា ក៏បានផ្តល់ជូននូវអំណោយមនុស្សធម៌ជួយសង្គ្រោះជីវិតតារាភាពយន្តជើងចាស់ លោក ចៅ ចាន់ណារី ផងដែរ។ ដើម្បីបំពេញនូវទឹកចិត្តមនុស្សធម៌នេះសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសជួយសាងសងផ្ទះដែលតារាជើងចាស់រូបនេះតស៊ូធ្វើអស់រយៈពេល១០ដោយរបរកាប់អុសនិងលក់ខោអាវជជុស។ជាពិសេសទៅទៀតនោះកាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០១៨នេះនៅលើផេករបស់សមាគមសិល្បករខ្មែរបានឲ្យដឹងថា«ថវិកាដែលសម្តេចតេជោហ៊ុនសែនជួយបង្ហើយផ្ទះកម្សត់អតីតតារាសំដែងចៅ ចន្ទ័ណារី ដែលធ្វើម្នាក់ឯងជាង១០ឆ្នាំត្រូវបានប្រគល់ដល់ដៃគាត់ហើយ»។ ខណៈនោះដែរក៏មានភ្ជាប់មកជាមួយរូបថតអនុស្សាវរីយ៍ដែលសម្តេចតេជោបានបំពាក់មេដាយលេខ១ស្ទួនជូនតារាសំដែងចៅ ចន្ទ័ណារីកំឡុងឆ្នាំ១៩៩១ផងដែរ។ក្នុងនាមជួសមុខអោយលោកចៅ ចន្ទ័ណាសមាគមក៍សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់”មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។