ទីបំផុតលោក សុខគា បានសម្រេចដូចបំណងហើយ ហើយថែមទាំងពោលពាក្យថា ...
-

លោក ដួង សុខគា នៅទីបំផុតបានជួបមិត្តសំលាញ់ ដែលបានស្វែងរកដូចបំណងហើយ ដោយលោកបានរៀបរាប់ថា "ខ្ញុំរកឃើញគាត់ហើយ!! រកមធ្យោបាយជួយគាត់ លួងគាត់"។

នៅក្នុងនោះផងដែរ​​ លោកក៏បានលើកឡើងទៀតថា "គាត់ជាមិត្តដែលកំសត់។ មិនគួរបែបនេះទេ។ ម្នាក់ៗ អាណិត។ឥលូវមានមិត្តម្នាក់កំពុងតាមគាត់។ ឃាត់គាត់ឲ្យនៅគេងផ្ទះគាត់មិនព្រម។ គ្រួសារគាត់សប្បាយចិត្តដែលមិត្តយើងស្រុះស្រួលជួយគាត់។ ព្រោះគ្រួសារគាត់អស់លទ្ធភាពហើយ។ គ្នាក្រណាស់។ ហើយនួនប្រឹងណាស់។ ក្តីសង្ឃឹមគាត់បាត់បង់អស់ហើយ"។
អ្នកគាំទ្រជាច្រើនក៏បានចូលរួមត្រេកអរជួប លោកផងដែរ ដែលបានរកឃើញមិត្តសំលាញ់ និងមិនបោះបង់ចោលគ្នា ការស្រលាញ់របស់អ្នកទាំងពីរពិតជាធំធេងខ្លាំងណាស់ អាចនិយាយបានថា ដូចជាបងប្អូនបង្កើតនិឹងគ្នាចឹងដែរ។
ដោយ៖ និមល