លះបង់សម្រស់ខ្លួនឯង សេរីភាពខ្លួនឯង ដើម្បីគ្រួសារគេ តែបានមកវិញ ស្លាកស្នាមពេញទាំងដងខ្លួន
ពាក្យមួយឃ្លាពោលថា «មនុស្សស្រីមានសំណាងពេលបានប្ដីល្អ ហើយរឹតតែមហាសំណាងទៀតនោះគឺមានឪពុកម្ដាយក្មេកពេញចិត្ត» តែជីវិតប្រចាំមិនមែនសុទ្ធតែទទួលបានដូចការរំពឹងទុកឡើយ ។
អ្នកខ្លះមានសំណាងបានរៀបការជាមួយបុរសល្អចេះស្រលាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ជាក្រុមគ្រួសារមិនឲ្យប្រពន្ធលំបាកឡើយ ប៉ុន្ដែខ្លះទៀតក៏ទទួលរងនូវទណ្ឌកម្មពីមនុស្សដែលយើងស្រលាញ់ លះបង់សម្រស់ខ្លួនឯង សេរីភាពខ្លួនឯង ដើម្បីគ្រួសារគេ តែបានមកវិញ ស្លាកស្នាមពេញទាំងដងខ្លួន ឈឺចាប់ទាំងចិត្តឈឺទាំងកាយ ។ តែក៏មិនមែនចោទទៅបុរសៗខុសទាំងស្រុងដែរ ហេតុការណ៍ទាំងអស់នេះ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលគ្មានខួរក្បាល នឹងបេះដូង មិនយល់ពីការគិត នឹងមិនយល់ពាក្យថាស្រលាញ់ គ្រួសារ ។ Source: Organic Shampoo & Shoes
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។