ចុម បុកចូលដល់ផ្ទះតែម្តង... រថយន្តមួយគ្រឿងទើបតែចេញពីយានដ្ឋាន ស្រាប់តែ...
ភ្នំពេញ៖ កាលពីម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះ ផ្ទះលេខ១១AE0 ផ្លូវ១៦២កែងនឹងផ្លូវ២៣៧ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានរថយន្តមួយគ្រឿង បុកម៉ូតូសង់កូរ៉េ និងកិនទាំងម៉ូតូ និងមនុស្ស រួចបន្តបុកចូលទៅក្នុងផ្ទះលក់គ្រឿងអគ្គីសនី។
រថយន្តបង្កម៉ាក Toyota TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5796 ទើបជួសជុលនៅយាន្តដ្ឋានរបស់លោក ហោ គឹមនី ស្ថិតនៅផ្លូវ១៦២ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ រងរបួសប្រអប់ជើងខាងស្តាំ ត្រូវបានអ្នកជិតខាងជួយយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងនាំយករថយន្តម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ ប្រភព៖ ហេងលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។