ថ្ងៃនេះ !! អ្នកវិភាគសង្គមវ័យក្មេង លោក វិល្លាម លើកឡើងនូវពីរចំណុចធំៗ មកនិយាយ ដោយក្នុងនោះលោកបានលើកឡើងថា ...
-

កាលពីប៉ុន្មានមុននេះ អ្នកវិភាគសង្គមវ័យក្មេង លោក វិល្លាម បានធ្វើការបង្ហោះរូបភាព អមជាមួយនិង ពាក្យពេចន៍ថា "សុំរិះគន់ពីសុខភាពនឹងចំណីអាហារបន្តិច ? រាល់ថ្ងៃរស់នៅក្រៅពីខំអោយមានជីវភាពធូធារព្រោះខ្លាចក្រត្រូវគេមេីលងាយជាន់ពន្លិច នៅមានរស់នៅខ្លាចដេីរចេញទៅក្រៅត្រូវចោរឆក់ រសនៅដោយភាពភ័យខ្លាចថាពេលបេីកបរទៅលេីដងផ្លូវត្រូវគ្រោះថ្នាក់ចរាចរណ៍ នៅមានបញ្ហាចោទធំមួយទៀត គឺរស់ដោយភ័យខ្លាចថាងាប់ដោយសារតែចំណីអាហារ ទៀតផង? មេីលតែរូបខាងក្រោមដឹងពេកណាស់ទៅហេីយ ទឹកសៀងក៏គីមី ប្រហិតក៏គីមី បន្លែក៏គីមី ទឹកក្រូចក៏ហួសដឺឡេ តេីហូបដេីម្បីជាអាហារទ្រទ្រងអោយជីវិតរស់ ឬហូបអោយឆាប់ស្លាប់ ?? ៖ បញ្ហានេះចោទទៅ២បែប ទី១ ពួកអ្នកជំនួញថោកទាបអសីលធម៌ ?! ដែលខួរក្បាលមួយគីឡូជាងនឹងប្រេីតែការគិតពីផលចំណេញរបស់ វាអត់ខ្វល់អាណាងាប់អាណារស់ទេ ទិញរបស់ថោកថោកពីបរទេស យួន សុទ្ធតែគីមីយកមកផ្គត់ផ្គង់ទីផ្សាក្នុងស្រុក បេីយកមកចូលលក់អត់បាន សូកលុយពួកអាមន្ត្រីខូច ពេលខ្លះមិននាំចូលទេ តែនាំវត្ថុធាតុដេីមគីមីមកផលិតក្នុងស្រុក កេងចំណេញដេីមបានលុយឡានវីឡា ដេីរហ៊ឺហារ លេីជំនួញមួយដែលបំផ្លាញជីវិតអ្នកដទៃ ទី២ ពួកមន្ត្រីខិលខូចនឹងប្រព័ន្ធគ្រប់គ្រងរបៀបសំណាញ់រហែក ! បេីនិយាយពីច្បាប់នៅខ្មែរ ច្បាប់គ្រប់គ្រងឱសថ.ចំណីអាហារ.ការនាំចូល.ច្បាប់ពិនិត្យគុណភាព ។ ស្អីក៏ច្បាប់ ស្អីក៏ច្បាប់ លឺឡេីងចង់ក្អួត តែការអនុវត្តន៍ សេរូ ពងមាន់ រហូតគេរិះគន់ពេញប្រទេសចំពោះអាការអនុវត្តន៍ច្បាប់នឹង អ្នកអនុវត្តន៍អត់ខ្វល់ថាការបេីកដៃអោយឈ្នួញនាំចូលផលិតផលគីមីនឹងវានាំអោយជនជាតិខ្មែរងាប់ទេ ហេងស៊យអ្នកហូបគីមីឆាប់ងាប់ អាចជាបងប្អូនកូនក្មួយអ្នកអនុវត្តន៍ច្បាប់នឹងផង ព្រោះពួកនឹងសម្បូរលុយដេីរស៊ីដេីរផឹកជាងគេ ។ និយាយពីថាអោយតែបានលុយ ស្អីក៏អោយនាំចូលដែរ អានឹងខាងអ្នកនាំចូល , បេីខាងអ្នកគ្រប់គ្រងវិញ ផលិតផលខ្វះគុណភាពអនាម័យ គីមីដែលលួចផលិតក្នុងស្រុក ចរាចរណ៍ពេញទីផ្សាបាន ១០ ឆ្នាំអីទៅហេីយបានធ្វេីឯងចុះចាប់ ថតផ្សាយថាអានឹងអត់អនាម័យដាក់គីមី ?? ចុះអាពេលចរាចរណ៍លេីទីផ្សា១០ឆ្នាំកន្លងមកនឹងអ្នកណាអនុញ្ញាត្តិ ? អ្នកណាអ្នកពិនិត្យ ហេីយ១០ឆ្នាំមកនឹងមនុស្សហូបប៉ុន្មាននាក់ហេីយលោកព្រះអេីយ ទម្រាំអស់លោកយាងពីឋានត្រៃត្រឹង្សមកចាប់នឹងសូម្បីលោកក៏ធ្លាប់ហូបផងក៏មិនដឹង ?? ឥលូវសួរថាឆ្ងាញ់អត់ ? ឆាប់ងាប់អត់ ? ខ្លាចងាប់អត់ ? ងាប់វាអត់ស្រួលទេ ប្រកាច់បន្តិច ពិបាកដកដង្ហេីមបន្តិច ។ តេីមន្ត្រីអនុវត្តន៍ច្បាប់ខ្លាចងាប់ទេ ? បេីលោកខ្លាច រាស្ត្រក៏ខ្លាចដែរ ជួយរឹតបន្តឹងតិចទៅ វាអស់ប៉ុន្មានលុយ ជីវិតយេីងតេី ក្រែងរស់បានយូទាំងអស់គ្នាទៅ ដេីម្បីបានជីវិតឋិតឋេរឃេីញប្រទេសរុងរឿង ថ្នល់លែងលិចទឹក លោកឯងជាមន្ត្រីសំបូរលុយផងពេលឈឺមិនហ៊ានផ្ញេីរវាសនានឹងប្រព័ន្ធសុខាភិបាលក្នុងស្រុក ចុះទម្រាំពលរដ្ឋក្រីក្រគ្នាគិតអាម៉េច ? ៖ ចំនុចស្ថាបនានឹងយោបល់ យោបល់ខ្ញុំខ្ញុំគិតថា កសិផលក្នុងស្រុកគួរធានាបានទីផ្សាដោយរដ្ឋ នឹងរដ្ឋលេីកកំពស់ បង្កេីតធនាគារបស់រដ្ឋផ្ដល់កំចីកសិកម្មប្រមូលអ្នកជំនាញផ្ដល់ទុនផលិតឧបករណ៍ កសិកម្មក្នុងស្រុក ជាពិសេសកសិករគឺជាកសិករដែលមានចំនេះដឹងផ្នែកកសិកម្ម ដេីម្បីទទួលបានកសិផលល្អដែលផ្គត់ផ្គងតម្រូវការទីផ្សាបាន បេីខ្មែរមានកសិផលប្រកបដោយទីផ្សាខ្ពស់ ហេីយរដ្ឋគ្រប់គ្រងការនាំចូលចំណីអាហារបន្លែពីយួនថៃ បរទេសបាននោះវាលេីកកំពស់ទាំងសេដ្ឋកិច្ចជាតិនឹងពលរដ្ឋបានមួយផ្នែក មួយវិញទៀត រដ្ឋគួរមានប្រព័ន្ធច្បាប់ថ្មីស្រឡាងមួយ ដែលមានភាពជាច្បាប់ពិតប្រាកដ មិនមែនច្បាប់លក្ខណៈកូនកាត់ ឬ ច្បាប់ស្តង់ដាពី បី ទេ គឺច្បាប់រឹតបន្តឹងលេីមន្ត្រីពាក់ព័ន្ធអស់នឹង ទាំងកាំកុងត្រូល ទាំងគយព្រំដែន ទាំងអ្នកត្រួតពិនិត្យ ទាំងមន្ត្រីកសិកម្ម ដែលពាក់ព័ន្ធលេីសុខភាពចំណីអាហារនេះ អាណាធ្វេីខុស ពុករលួយ ដកអានឹងចោល ពិន័យលុយ បង្កេីតប្រព័ន្ធច្បាប់ត្រួតលេីច្បាប់ ដេីម្បីគាបមន្ត្រីពាក់ព័ន្ធអោយដឹងថាតួនាទីខ្លួនគឺអនុវត្តន៍ច្បាប់ធ្វេីតាមច្បាប់មិនមែនចាំទាល់តែសម្ដីសម្ដេចស្រែកបានរត់ត្រហេបត្រហបប្រកាច់ប្រកិននោះទេ ??? ខ្ញុំថាល្មមធ្វេីទៅ រាស្ត្រជិតងាបអស់ហេីយ សូមទានជ្រាបជាពត៌មាន"។ ជាការពិតណាស់ បើយើងមើលទិដ្ឋភាពសព្វថ្ងៃ ទាំងការបរិភោគ និង របស់របរលក់ គឺសុទ្ធតែមានហានិភ័យទាំងអស់ នេះបើយើងមើលទិដ្ឋភាពជាក់ស្តែង មានពេលខ្លះខ្ញុំធ្លាប់បានលឺថាបងៗអ្នកលក់ថា "ដឹងហើយថាវាមិនល្អ តែធ្វើមិច បើមិនញុាំស្លាប់ដូចតែគ្នានឹង"។

ប្រភព៖ William Guang