ខឹងមិត្តស្រីមិនព្រមឈប់ឡាន ទាត់បួនប្រាំជើងបញ្ចប់កំហឹង....(មានវីដេអូ)
-

ការិយាល័យពត៌មានរាយការណ៍ថា បុរសវ័យ ៣៥ឆ្នាំ ចង់ផឹកស្រាបៀរ ខណៈពេលដែលជិះឡានត្រឡប់ទៅផ្ទះវិញនៅខេត្ត ឆៈឈើងសៅ អោយសង្សារដែលកំពុងបើកឡានចតឡានទិញ តែសង្សារមិនចត ធ្វើអោយបុរសនោះខឹង ទាត់សង្សាររហូតបាក់ដៃឆ្វេង ។សូមជួយស៊ែរបន្តផងណាសូមអរគុណ។

ហេតុការណ៍វិវាទនេះ កើតឡើងនៅម្ដុំហាងអាហារយ៉ុកយ៉ុង ស្រុក បាងប៉ាក់កុង ខេត្ត ឆៈឈើងសៅ ប៉ូលីសមកដល់ក៏ប្រទះឃើញ អ្នកនាង ភៈនិនដាផន ក្សេមរ៉ាត អាយុ ៣១ឆ្នាំ បានរងរបួសបាក់ដើមដៃឆ្វេង បុគ្គលសង្គ្រោះបឋមបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បាងប៉ាក់កង ខាងប៉ូលីសបានឃាត់ខ្លួន នាយ ស៊ុរសាក់ សៅក្លៀវ អាយុ ៣៥ឆ្នាំ បុរសជាសង្សារដែលបង្កហេតុ ដោយមានអាការៈស្រវឹង និងប្រទះឃើញរថយន្តតូច Toyota Altis ពណ៌ស ចតនៅក្បែរកន្លែងកើតហេតុ ទ្វាររថយន្តខាងឆ្វេងបើកចោល និងមានមនុស្សដេកលក់ក្នុងរថយន្ត ។សូមជួយស៊ែរបន្តផងណាសូមអគុណ។
អ្នកនាង ភៈនិដាផន បានអោយដឹងថា ក្រោយពីទៅលេងបាងសេន ពេលកំពុងត្រឡប់មកក្រុងថេបវិញ ខ្លួនបើកឡាន ព្រោះសង្សារនិងមិត្តដែលមកជាមួយគ្នាផឹកស្រាស្រវឹងខ្លាំង បើកឡានមិនបាន នៅតាមផ្លូវ នាយ ស៊ុរ៉ាក់សាក់ ព្យាយាមអោយចតឡាន ដើម្បីទិញស្រាបៀរផឹកទៀត តែខ្លួនមិនចត ពេលចុះមកពីឡាន ក៏ត្រូវនាយ ស៊ុរ៉ាក់សាក់ ទាត់ដើមដៃឆ្វេងយ៉ាងខ្លាំងរហូតដួលទៅនឹងដី បាក់ដៃ ទើបខ្លួនរត់គេចចេញទៅសុំជំនួយក្នុងហាងអាហារនៅក្បែរនោះ មនុស្សក្នុងហាងក៏ជួយគ្នាហាមឃាត់ និងប្ដឹងប៉ូលីស ។សូមជួយស៊ែរបន្តផង។
https://www.youtube.com/watch?time_continue=120&v=xX67l6tJQzw ប្រភព៖