កក្រើកហ្វេសប៊ុកទៀតហើយ ! ធ្វើទារុណកម្មសង្សារខ្លួនឯង ទាំងវាយ ទាំងទះ និងធាក់ ដែលពិសេសនោះ គឺប្រើសុទ្ធតែឧបករណ៍ពិសេសៗ មើលលែងស្គាល់…(មានវីដេអូ)
សីហា
-

ថៃ៖​ នារីម្នាក់ត្រូវបានសង្សាររបស់ខ្លួនធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ និងបាន live វីដេអូតាមរយៈបណ្តាញសង្គម Facebook ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួន។

បើយោងតាមប្រភពពីសារព័ត៌មានបានឲ្យដឹងថា ការប្រើអំពើហឹង្សានេះ បានកើតឡើងនៅអគារខុនដូមួយ ស្ថិតនៅក្នុងតំបន់ផ្លូវ Nawamin ក្រុងបាំងកក ប្រទេសថៃ។
នារីរងគ្រោះមានអាយុ២១ឆ្នាំ ចំណែកមិត្តប្រុសរបស់នាងនោះ មានឈ្មោះថា Chaichana Sirichart អាយុ២៥ឆ្នាំ។
នៅក្នុងវីដេអូនោះ គេបានឃើញបុរសជាមិត្តប្រុសនោះវាយដុំ ទះកំភ្លៀងមិត្តស្រីរបស់គាត់ ខណៈដែលនាងមានឈាមពេញមុខ ហើយបុរសជាមិត្តប្រុសនោះបាននិយាយទៀតថា “នេះគឺជាការបញ្ចប់ការឈឺចាប់របស់ខ្ញុំ ដែលបានកើតឡើងអស់រយៈពេល៤ខែមកនេះ” ។ “អ្នកដឹងហើយមែនទេថា ខ្ញុំជាមនុស្សដូចម្តេចនោះ”។ ភ្លាមនោះផងដែរ ប៉ូលីសបានធ្វើអន្តរាគមន៍ ឃាត់ខ្លួនបុរសនោះ ដើម្បីនាំមកសួរចម្លើយ៕