ឈើជាច្រើនដុំ ត្រូវបានសមត្ថកិច្ចរឹបអូសបាន ដែលជនល្មើសលាក់ទុក...
ពោធិ៍សាត់៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចដូងឃ្លៀង ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សមត្ថកិច្ចប្រទះឃើញឈើជាច្រើនដុំដែលជនល្មើស លាក់ទុក។
លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា លទ្ធផល ក្នុងកិច្ចប្រតិបត្តិការខាងលើដកហូតនូវវត្ថុតាងឈើគេអារឡាំងបួនជ្រុងដែលជនល្មើសលាក់ទុក(នៅក្នុងព្រៃ)ចំនួន ១១ដុំ ជាឈើប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) ហើយវត្ថុតាងឈើខាងលើនេះមិនទាន់បានវាស់វែងនៅឡើយនោះទេ វត្ថុតាងទាំងនេះបានប្រគល់ឲ្យស្នាក់ការមន្រ្តីបរិស្ថានអភិរក្សកណ្ដាលជួរភ្នំក្រវាញ ដើម្បីរងចាំបន្តតាមនិតិវិធី៕ ដោយ៖ រាជ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។