ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យល្បួង រំលោភរហូតបានសម្រេចចំនួន២ដង ដោយសន្យាថានិងឲ្យ...
-

ភ្នំពេញ ៖ កាលពីវេលាម៉ោង២០និង៣០នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅលើចំណុចផ្លូវ១០១៩ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បុរសជាបុគ្គលិកក្រុមហ៊ុនកាំមីនតែល( Camintel )ម្នាក់ ត្រូវក្រុមគ្រួសារក្មេងស្រីរីងគ្រោះ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើក្មេងស្រីជាអនីតិជន រហូតដល់ទៅ២ដង។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡេង លីនផៃសាន អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន កាំមីនតែល (Cammintel) ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ២៨បេតុង ភូមិសន្សំកុសល់៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ (ខ ស ន ) អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលផ្លូវ១៩៨៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ចាប់រំលោភនាងបានពីរដង លើកទី១ កាលពីចុងឆ្នាំ២០១៧​ និងលើកទី២ កាលពីថ្ងៃទី២៤​ ខែមេសា ជនសង្ស័យខាងលើបានល្បួងនាងថា និងឲ្យលុយនាងទិញទូរស័ព្ទថ្មីមួយគ្រឿង។
លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នាងបានប្រាប់តំណើរឿងខាងលើទៅបងស្រីនាង ។ ហើយទើបបងនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងបានរៀបចំគំរោងទូរស័ព្ទណាត់ជនសង្ស័យឲ្យមកជួបក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ ដោយ៖ អាណិត