កក្រើកអ៊ិនស្ដាក្រាម ល្បីថាតារាសម្ដែង Mint និង Aum Patcharapha មានមុខដូចបងប្អូនភ្លោះ !
ណារ៉ា
-

ភាពស្រស់ស្អាតកើនឡើងទ្វេដង នៅពេលដែលតួឯកស្រីជួរមុខរបស់ប៉ុស្ដិ៍លេខ៧ គឺកញ្ញា Aum Patcharapha និងកញ្ញា Mint បានជួបគ្នាដោយចៃដន្យ ហើយកញ្ញា Mint បានផុសរូបគូដោយសរសេរស្ដេតធើសថា «ស្រលាញ់បងស្រី Aum ខ្លាំងណាស់ ទោះបីមានអាយុច្រើនកាន់តែមានសម្រស់ស្អាត» ។ បន្ទាប់មកកញ្ញា Aum បានតបថា «អរគុណមែនទែន ហើយសប្បាយចិត្តខ្លាំងណាស់ដែលបានជួបគ្នាដោយចៃដន្យ» បន្ទាប់មកកញ្ញាប្រញ៉ាប់តបទៅវិញថា «កាន់តែជួបកាន់តែចូលចិត្ត អរគុណបងស្រី Aum » ។ ធ្វើអោយ Fan Clup ចូលមកខមមិនក្នុង អាយជី ជិតផ្ទុះ ដោយសរសើរទំនាក់ទំនងមិត្តភាពរវាងតារាស្រីល្បីទាំងពីរដួង ដោយគេគិតថា តារាស្រីទាំងពីរនេះមានទម្រង់មុខស្រស់ស្អាតប្រហាក់ប្រហែលគ្នាដូចបងប្អូនភ្លោះអីចឹងធ្វើអោយបុរសៗជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ ៕

Source: gossipstar.mthai.com