ប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ និងម៉ាស៊ីនអារឈើ មួយគ្រឿង ត្រូវបានទាហានថៃ ធ្វើការឃាត់ខ្លួន
ប្រទេសថៃ៖ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចចំការស្វាយ (បាងផាកាតចាស់) ចន្លោះបង្គោលសីមាលេខ ៦៧-៦៨ ទាហានថៃ កងអនុសេនាធំលេខ៥៤៥ បានឃាត់ ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ រួមជាមួយម៉ាស៊ីនអារឈើ ១គ្រឿង បម្រុងឆ្លងដែនលួចកាប់ឈើខុសច្បាប់ ។
បើយោងសមត្ថកិច្ចបានប្រាប់ថា ពលរដ្ឋខ្មែរទាំង ៥នាក់ រួមមាន ទី១-ឈ្មោះ សួន ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ រស់ នៅស្រុកសាលាក្រៅ ខេត្ដប៉ៃលិន, ទី២-ឈ្មោះ សាយ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន, ទី៣-ឈ្មោះ ញាញ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ កសិករ, ទី៤-ឈ្មោះ ឃឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ ៥-ឈ្មោះ ផែង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ អ្នកទាំងបួនរស់នៅភូមិឃុំជាមួយគ្នា ។ បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង ៥នាក់ ត្រូវបានបញ្ជូនទៅ នគរបាលស្រុកពោងណាំរ៉ន ខេត្ដចាន់បូរី ប្រទេសថៃ ។ នេះបើយោងតាមការចេញផ្សាយ របស់អគ្គស្នងការនគរបាលជាតិ ៕ ដោយ៖ អាឆើត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។