តើរឿងថ្មីរបស់ ជែម ជីរ៉ាយុ អាចនឹងល្បីជាងរឿង «បុព្វេសន្និវាស» របស់លោក ប៉ូប ដែរឬទេ ?
ណារ៉ា
-

កំឡុងពេលរឿង «បុព្វេសន្និវាស» ជិតនឹងបញ្ចប់ដោយបរិបូរណ៌ធ្វើអោយទស្សនិកជនជាច្រើនមានចម្ងល់លើកឡើងថា តើរឿងថ្មីរបស់តារាសម្ដែងប្រុសវ័យក្មេងលោក ជែម ជីរ៉ាយុ «ក្រោមមេឃតែមួយ» ដែនគ្រោងនឹងចាក់បញ្ចាំងបន្ទាប់ពីរឿង «បុព្វេសន្និវាស » អាចនឹងទទួលបានការគាំទ្រដូច ឬល្បីជាងរឿង «បុព្វេសន្និវាស» ដែរឬទេ ?

ទស្សនិកជនអ្នកតាមដានរឿងភាគមួយចំនួនប្រហែលជានៅចងចាំពីព្រឹត្តិការណ៍កាលពីប៉ុន្មានឆ្នាំមុន ដែលខ្សែភាពរបស់់លោក ជីរ៉ាយុ ដែលសម្ដែងជាមួយកញ្ញា បេឡា រ៉ានី ក្នុងខ្សែភាពយន្ដរឿង «លោកប្រុស ពុទ្ធិផាត់» បានចាក់បញ្ចាំងបន្ទាប់ពីរឿងរបស់លោក ប៉ូប សម្ដែងជាមួយកញ្ញា មៀវ នីតថា ដែលមានចំណងជើងថា «លោកប្រុស ផាវិរុត» ហើយអ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍នោះគឺរឿងភាគបន្ទាប់របស់លោក ជីរ៉ាយុ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដូច្នេះហើយទើបធ្វើអោយទស្សនិកជនចង់តាមដានថា តើរឿងភាគថ្មីរបស់តារាសម្ដែង ជីរ៉ាយុ សម្ដែងជាមួយកញ្ញា តេវ ណាតាផន ដែលគ្រោងនឹងចាក់បញ្ចាក់ពីអាចទទួលបានការគាំទ្រខ្លាំងដូចមុនដែរឬទេ ???