សូមប្រយ័ត្នជួយស៊ែរបន្ដផង....ដឹងតម្រុយខ្លះៗហើយ រឿងក្មេងចំនួន៣នាក់ដែលពុលថ្នាំញៀនប្រភេទ អុិចស្ដាហ្សី កាលពីម្សិលមិញ ខណៈពេលនេះនគរបាលបានឃាត់បុគ្គលិក ក្លិប បុរស ម្នាក់ ដែលមានម្ចាស់ជាជនជាតិចិន
ខេត្តព្រះសីហនុ ៖ នគរបាលជំនាញខេត្តព្រះសីហនុ បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ វ៉ន វុត្ថា ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិក ក្លឹប បុរស នៅវេលាម៉ោង ១១ និង៣០នាទី ព្រឹក ថ្ងៃ ២៧ ខែ មេសា ឆ្នាំ២០១៨ ដើម្បីយកទៅ សាកសួរ និង យកទឹកដែលនៅក្នុងដបដែលក្មេងបានផឹក យកទៅពិសោធន៍ ជាលទ្ធផល មានឃើញផ្ទុកសារធាតុញៀន ប្រភេទ អុិចស្តាហ្សី ។
សូមជម្រាបថា នៅវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ផ្នែកកុមារ) មានការព្យាបាល ក្មេង ប្រុសចំនួន ០៣នាក់ ពុលថ្នាំមានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ ឆន ឆវិន ភេទប្រុស អាយុ ១០ឆ្នាំ ២- ឈ្មោះ សូ រតនា ភេទប្រុស អាយុ ៨ឆ្នាំ ៣- ឈ្មោះ សូ រិទ្ធី ភេទ ប្រុស អាយុ ៧ឆ្នាំ ពួកគេទាំង ៣នាក់ មានអាស័យដ្ឋានក្រុម២៣ ភូមិ ១ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្មេងទាំង០៣នាក់ត្រូវបាន ឳពុក ម្តាយ យកទៅព្យាបាល ក្រោយពីឃើញសភាពក្មេងទាំង ០៣នាក់ ទន់ រវ៉េករវ៉ក និយាយច្រើន ខុសពីធម្មតា ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជំនាញបានចាក់ថ្នាំ ម៉ាក យ៉ាសុប៉ាម ( ថ្នាំងងុយដេក) ម្នាក់ ១ម្ជុល និង ថ្នាំសុលគូថ ប្រហែល ១ម៉ោងក្រោយមក បុគ្គលិក អង្គការម្លប់តាប៉ាង ប្រចាំខេត្តព្រះសីហនុ បានទទួល យកក្មេងទាំង ៣នាក់ពីពេទ្យទៅ ស្នាក់ការបស់គាត់ ដោយអោយ ញាំុទឹកក្រូច និង ចាក់ភ្លេង អោយរាំ ដើម្បី សំរួលអារម្មណ៍ អោយឆាប់ស្វាង ។ ក្រោយមកក៏ប្រគល់អោយឪពុកម្តាយ យកទៅផ្ទះវិញ រៀងៗខ្លួន ។ សូមបញ្ចាក់ផងដែរថា នៅវេលាម៉ោង ០៨ និង៣០នាទី ថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៨ នៅផ្ទះឈ្មោះ អុឹម សារ៉ន ភេទ ស្រី អាយុ ៤៣ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុម ២៦ ភូមិ១ សង្កាត់ ៤ ក្រុង + ខេត្ត ព្រះសីហនុ មានក្មេង ៗ ចំនួន ៣-៤ នាក់ អង្គុយញាំអី ក្រោយមក ឈ្មោះ វ៉ន វុត្ថា ភេទ ប្រុសអាយុ ១៧ឆ្នាំ មានទីលំនៅ ក្រុម ២៣ ភូមិ ១ សង្កាត់ ៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ បុគ្គលិក ក្លឹប បុរស ដែលមានទីតាំងស្ថិតក្នុងភូមិ ៣ សង្កាត់ ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ (ដែលមានថៅកែ ជាជនជាតិចិន )បានយកដបទឹកថ្នាំ ដែលចិនបោះចោលក្នុងធុងសំរាម យកមកលាយទឹកសុទ្ធ រួចពេលមកដល់ផ្ទះ ឈ្មោះ អុឹម សារ៉ន ក៏ទិញទឹកក្រូច ចាក់លាយ រួចចែកក្មេង ៤នាក់មានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ គង់ កយ ភេទប្រុស អាយុ ១៣ឆ្នាំ ២- ឈ្មោះ ឆន ឆវិន ភេទ ប្រុស អាយុ ១០ឆ្នាំ ៣- ឈ្មោះ សូ រតនា ភេទ ប្រុស អាយុ ៨ឆ្នាំ ៤- ឈ្មោះ សូ រិទ្ធី ភេទ ប្រុស អាយុ ៧ឆ្នាំ ដោយប្រាប់ថា ពួកឯងមកផឹកទឹកទំពាំងបាយជូ ពេលនោះក្មេង ទី ១ ឈ្មោះ គង់ កយ ផឹកបានបន្តិច ក៏ឈប់ ដោយសារមានជាតិ ល្វីង ឯក្មេង ៣នាក់ខាងក្រោម ផឹកម្នាក់ អស់ ២- ៣កូនកែវ ពេលផឹករួចក៏នាំគ្នាដើរទៅ ផ្ទះ មួយសន្ទុះក្រោយមកក៏មានសភាពដូចខាងលើ ឯឈ្មោះ គង់ កយ ពេលទៅដល់ផ្ទះរក អីហូប បន្ថែមក៏ស្វាងវិញទៅ (មិនមានបញ្ហា) ចំនែក ៣នាក់ក់ទៀត ឈ្មោះ ( -ឆន ឆវិន -សូ រតនា -សូ រិទ្ធី ) យកទៅមន្ទីរពេទ្យសង្គ្រោះ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។