កាន់តែអាណិត! នាងថាចង់ជួបខ្ញុំ ចង់ត្រូវគ្នាវិញ នឹងធ្វើល្អបំផុត កុំលេងហ្គេមពេក តែចុងក្រោយមិនទាន់សំរេចផង ហេតុអ្វីទៅចោលខ្ញុំបែបនេះ ?តើមួយលានជាតិយើងបានជួបគ្នាទៀតទេ?
ជីវិតពិតជាមើលមិនឃើញ កំពុងតែសប្បាយជួបជុំគ្រួសារ និងមានមនុស្សជាទីស្រលាញ់ តែអកុសលបានក្លាយជាសោធនាកម្មដ៏ឈឺចាប់បំផុត ដោយសារតែការបើកបរដោយមិនបានប្រុងប្រយ័ត្នខ្ពស់។ ព្រោះតែរឿងនេះ ទើបធ្វើឲ្យបុរសម្នាក់ដែលធ្លាប់ជាមិត្តភក្ភិរហូតក្លាយជាសង្សារ ហើយនិងការស្គាល់គ្នាតាមរយៈ ការលេងហ្គេមនិស្ស័យស្នេហ៏ដាវទេព តែរហូតមកដល់ពេលនេះខាងប្រុសបានដឹងដំណឹងដ៏មិនគួរឲ្យជឿងមួយអំពីខាងនារី ដែលសឹងមិនដែលគិតថាវាអាចកើតឡើង។
នាងប្រាប់ថាចង់ជួបខ្ញុំ នាងប្រាប់ថាចង់ត្រូវគ្នាវិញ នាងប្រាប់ថានឹងធ្វើល្អបំផុត នាងប្រាប់ថាកុំលេងហ្គេមពេក តើមួយលានជាតិយើងបានជួបគ្នាទៀតទេ? បើសិនយើងបានស្គាល់គ្នាហើយវាជានិស្ស័យហើយអច្ចឹង សូមធ្វើល្អជាមួយគ្នាមិនមែនមួយជាតិមួយលានជាតិបានជួបគ្នាទៀតទេ?មនុស្សស្រីដែលជាស្នេហាដំបូងដែលយើងបានស្គាល់គ្នាតាំងពី២០០៩តាមការលេងហ្គេមនិស្ស័យស្នេហ៍ដាវទេព ? អាចប្រាប់ខ្ញុំបានទេថាវាមិនមែនជាការពិតទេ?Ah Jing Please។ គួរំលឹកផងដែរថា៖ សាហាវណាស់!មនុស្ស៥នាក់ឆេះស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់នៅស្រុកស្រែអំបិល ព្រោះតែរថយន្តដឹកប្រេងបុកជាមួយរថយន្តលុចសីុស ខេត្តកោះកុង ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តលុចស៊ិសLX ៤៧០ បុកជាមួួយ រថយន្ត ដឹកប្រេង របស់ ក្រុមហ៊ុន { PTT } បានធ្វើឲ្យរថយន្តទាំង២គ្រឿង ផ្ទុះឆេះអស់ ស្ទើទាំងស្រុង និងមានមនុស្ស៥នាក់ឆេះស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងវេលាម៉ោង ៨ នឹង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច ចន្លោះ គឺឡូម៉ែត្រលេខ 141-142 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ដឹកប្រេង របស់ ក្រុមហ៊ុន PTT ពាក់ស្លាកលេខ ពោងប្រេង ភ្នំពេញ 4A -1215 មានទិសដៅ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ ចំណុចកើតហេតុ ខាងលើ ស្រាប់តែឮ សម្លេងផ្ទុះ ដូចគ្រាប់បែក ទៅមើលឃើញបុក ជាមួយ រថយន្ត លុចស៊ីស 470 ពណ៌ ទឹកមាស បើកក្នុងទិសដៅបញ្ច្រាស់គ្នា ដោយក្បាលរថយន្ត ទាំង២ ជាប់គ្នា ផ្ទុះឆាបឆេះ មានអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ នៅនឹងកន្លែងកើតហេតុ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែង កើតហេតុ បានឲ្យដឹងទៀតថា សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់ រួមមាន៖ ទី១.ឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីសាធារណៈការខេត្តកំពត (និងជាអ្នកបើកបររថយន្ត) ស្នាក់នៅខេត្តព្រះសីហនុទី២.ឈ្មោះ ផេង សូរិយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ ទី៣.ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ ទី៤.ឈ្មោះ ឈឹម រដ្ឋា ភេទស្រី អាយុ២១ឆ្នាំ ជាបុគ្គលិកលក់ដូរនៅភោជនីយដ្ឋានខេត្តព្រះសីហនុ និងទី៥ កំពុងស្រាវជ្រាវ មិនទាន់ដឹងនៅឡើយ ៕ ក្នុងហេតុការណ៍នោះ ក៏មានការជួយ អន្តរាគមន៍ពីកម្លាំង អាវុធហត្ថ ស្នាក់ការ សនិ្តសុខ ៤០២ សហការ ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ស្រុកកំពង់សីលា នឹង កម្លាំង អធិការដ្ឋាន នគរ បាល ស្រុកស្រែអំបិល ការពារ នឹង ជួយសំរួលចរាចរណ៍ នៅកនែ្លងកើតហេតុ នឹង បានប្រើប្រាស់ ឡានទឹក ចំនួន ២គ្រឿង របស់ ស្រុកកំពង់សីលា និង ស្រុកស្រែអំបិល មកជួយបាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះ បានរលត់ទាំងស្រុង ផងដែរ។ បើតាមព័ត៌មាន បឋម ហេតុការណ៍ គ្រថ្នាក់ចរាចរណ៍ ខាងលើ បានឲ្យដឹងផងដែរថា រថយន្តលុចស៊ីស មានអ្នករួមដំណើរ ចំនួន ៥នាក់ ត្រូវបានភ្លើងឆេះស្លាប់ទាំងអស់ ចំណែករថយន្ត ដឹកប្រេង របស់ក្រុមហ៊ុន PTT មានអ្នករួមដំណើរ ចំនួន ២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្នំពេញ ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។