កុំលេងជោរជាមួយ ណូម័រឲ្យសោះ...បើកឡានបណ្តើរ ព្យួរសេរ៉ូមបណ្តើរ កុំចង់ខ្លាំង ជាមួយ...
-

តារាសម្តែងស្រីតូចច្រឡឹង កញ្ញា​ ណូម័រ ដែលជាតារាសម្តែងមួយរូប ពោរពេញទៅដោយសមត្ថភាពនិង សេចក្តីក្លាហាន ថ្វីត្បិតតែកញ្ញា​មានវ័យរាងនៅក្មេងខ្ចីបន្តិចក្តី។

ណូម័រ បានបង្ហោះរូបភាពរបស់ខ្លួនដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយដៃរបស់កញ្ញា មានព្យួរសេរ៉ូមបណ្ដើរ បើកឡានបណ្តើរបែបនេះ ដោយកញ្ញា បានលើកឡើងថា​ "បើកឡាន​បណ្ដើរ ព្យួរសេរ៉ូមបណ្ដើរ កុំចូជាមូយ ណូម័រ អស់សេរ៉ូមរៀបចំខ្លួនធ្វើការទៀត ឈឺហើយមិនអាចសម្រាក​នៅ​ពេទ្យ ជាអារម្មណ៍ដែលជួបញឹក ហើយក៏សុំាទៅហើយដែរ"។​
នៅក្នុងរូបភាពមួយសន្លឹកនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភពីកញ្ញាខ្លាំងដែរ ដោយបានពោលពាក្យថា "សម្រាកខ្លះទៅ​កុំខំ​ខ្លាំង​ពេក"។ មានអ្នកគាំទ្រខ្លះបានសួរថា​ ឈឺអីបង? នាង​តបថា " ចេះតែក្តៅខ្លួន អស់​កំលាំង​ មិនស្រួលខ្លួន"។
ដោយ៖​ និមល