រាងអន់ចិត្តតិចដែរ...មានគេថា អ្នកនាង យុគ ចិន្តា អត់ជំនាញ
-

ភ្នំពេញ៖ ពិធីការិនី ដ៏ឆ្នើមប្រចាំទូរទស្សន៍ប៉ុស្តិ៍ស៊ីធីអិន អ្នកនាង យុគ ចិន្តា​ ដែលបានសាងភាពល្បីល្បាញ នៅក្នុងវិស័យសិល្បះ និងមានអ្នកគាំទ្រជាច្រើន មិនថា នៅក្នុងប្រទេស ឬ នៅក្រៅប្រទេសនោះ សុទ្ធតែបានស្គាល់អ្នកនាងទាំងអស់។

ពិធីការិនី ដែលមានទេពកោសល្យ​ ព្រមជាមួយនិងរូបសម្រស់ដ៏ស្រស់ស្អាតមួយរូបនេះ នាពេលថ្មីនេះ អ្នកនាងប្រហែលជាចង់ចាប់យកអាជីពថ្មីមួយទៀត ក្រៅពីធ្វើជាពិធីការិនី ព្រោះមើលទៅរូបសម្រស់អ្នកនាងមើលទៅគឺមិនចាស់ទាល់តែសោះ តើអ្នកនាងមានវីធីយ៉ាងណាដើម្បីថែរក្សារូបសម្រស់បានស្រស់យ៉ាងនេះ? ងាយមកនិយាយពីការដែលអ្នកនាងចង់ចាប់អាជីពថ្មីវិញនោះ គឺកាលពីពេលប៉ុន្មានថ្ងៃមកនេះ អ្នកនាងបានធ្វើការបង្ហាោះរូបភាពយ៉ាងស្រស់ស្អាតអមជាមួយនិង ពាក្យពេចន៍មួយឃ្លាថា​"ចង់ក្លាយជាអ្នកបង្ហាញម៉ូត តែមានគេប្រាប់ថាខ្ញុំអត់ជំនាញ សល់ទៀតហើយខ្ញុំ!! ផ្ញើរក្ដីស្រលាញ់ដល់អ្នកទាំងអស់គ្នា!❤️"។
អ្វីដែលធ្វើឲ្យពិធីការិនីម្នាក់នេះ មានការអាក់អន់ស្រពន់ចិត្តនោះ គឺមានគេប្រាប់គាត់ថា "អត់ជំនាញ"។
ដោយ៖ និមល ប្រភពរូប៖ Chinda Yok