ដោតចិត្តខ្លាំងណាស់...បទចម្រៀងថ្មីរបស់ អ្នកនាង ទូច ស្រីល័ក្ខ ចាក់ដោតអារម្មណ៍ខ្លាំង...(មានវីដេអូ)
-

ភ្នំពេញ៖ ក្រោយពីមានរឿងដ៏រន្ធត់ជាប់ៗគ្នា ឥតឈប់ឈរកន្លងមក ដែលជនបង្កមកពីគ្រោះថ្នាក់ចរាចរណ៍​បានធ្វើឲ្យអ្នកនាង ទូច ស្រីល័ក្ខ មានសេចក្តីសោកសៅយ៉ាងខ្លាំង និងមានចិត្តអាណិតដល់ក្រុមគ្រួសារនៃសព ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់​ ចាកចេញទៅ គ្មានថ្ងៃវិលត្រលប់មករកយើងនោះ។

ហេតុតែចង់ដាស់តឿនដល់បងប្អូន និង អ្នកគាំទ្រជាច្រើនរបស់អ្នកនាង ពេលនេះ អ្នកនាងបានចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា "ជីវិតតូចធំ សុទ្ធតែសុំផ្ញើរវាសនាលើអ្នកបើកបរ"។
អ្នកនាងបានបន្ថែមទៀតថា "គ្រេាះថ្នាក់ចរាចរណ៍មិនគិតពីអ្នកមានរឺអ្នកក្រឡេីយ អេាយតែបុកប៉ះពេលណាគឺសុទ្ធតែសង្វែកណាស់មិនថាពលរដ្ធរឺក៏ជាមន្ត្រីរាជកាមិនថាសិស្សានុសិស្សរឺអ្នកសិល្បះស្រីប្រុស គ្រេាះថ្នាក់មួយនេះគឺជាឃាតករលាក់មុខ សូមបង្កេីនការប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងការបេីកបរ ផ្ញេីរមួយបទនេះជូនបងប្អូនប្រជាពលរដ្ធទូលទាំងប្រទេសទាំងអស់ បេីអាចសូមអេាយបងប្អូនយេីងទាំងអស់គ្នាជួយ share ម្នាក់មួយដេីម្បីជួយដាស់តឿនស្មារតីដេីម្បីបេីកបរអេាយមានការប្រុសប្រយ័ត្នទាំងអស់គ្នា ខ្ញុំមានតែការផ្តាំមផ្ញេីរតាមរយះចំរៀងមួយបទនេះរបស់ខ្ញុំទេ នេះជាការចូលរួមសង្គមមួយផ្នែកដែរ"។
ដោយ៖ និមល​ ប្រភពរូប៖ Jenny Outver