អេនជី និង ស្វាមី ហោះហើរទៅក្រេបទឹកឃ្មុំ រហូតដល់ទៅបីប្រទេសឯនោះ ប្រហែលជាប្រញាប់ចង់បាន...
-

កាលពីពេលថ្មីៗនេះ តារាចម្រៀង អេនជី ដែលទើបតែបញ្ចប់ភាពនៅលីវ និងបានចូលពិិធីរៀបការ​​​ ដែលបានជូូនពរជ័យពីសំណាក់ ក្រុមគ្រួសារ និង មិត្តភក្តិ​ រួមអាជីពជាច្រើននោះ ពេលនេះ អ្នកនាងនិងស្វាមី ក៏មានគម្រោង​ ទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះផងដែរ។

ក្រោយពីពិធីរៀបការបានចប់សព្វគ្រប់ហើយ ក៏ជាវគ្គដែលអ្នកទាំងពីរបន្តដំណើរស្វែងរក​ នូវអ្វីដែលកាន់តែពិសេស និង រំជើបរំជួល ញាប់ញ័រទៀតនោះ គឺ អ្នកនាង និងស្វាមី មានគម្រោងទៅក្រេបទឺកឃ្មុំ រហូតដល់ទៅ៣ប្រទេស ឯនោះ រួមមាន ​វៀតណាម ជប៉ុន និង ប្រទេស​អូស្ត្រាលី​។ អ្នកនាងបានបន្ថែមទៀតថា អ្នកនាង និងស្វាមី​ មិនទាន់គិតរឿងមានកូនអីនោះទេ រង់ចាំមើលពីទីបីឆ្នាំទៀតសិន។
ចំណែកការរៀបចំមង្គលការវិញ អ្នកនាងក៏បានបង្ហើបប្រាប់ឲ្យដឹងដែរថា អ្នកនាង និង ស្វាមី បានចំណាយប្រាក់ប្រមាណជា ៧ ម៉ឺន​ដុល្លារ។ បើយើងគិតទៅវារៀងច្រើនដែរ តែនេះគឺជាថ្ងៃពិសេសរបស់អ្នកនាង​និងស្វាមី ហើយវាក៏មានតែម្តងដែលនៅក្នុងជីវិតមនុស្សស្រី។
នៅក្នុងនោះក៏មានតារាចូលរួមយ៉ាងច្រើនកកុះករផងដែរ រួមមាន កញ្ញា សុខ ពិសី កញ្ញា លីដា​ អ្នកនាង យក់ ឋិតរដ្ឋា និង​ស្វាមី លោក​ប៉ែន ចំរ៉ុង កញ្ញា​ ឌុច លីដា កញ្ញា បេប៊ី និងមិត្តអ្នកសិល្បះជាច្រើនរូបទៀត។
គូរបញ្ជាក់ផងដែរថា ពិធីរៀបមង្គលការ របស់តារាចម្រៀង ​អេ​ន​ជី ​ជាមួយ​បុរស​ជំនួញ​វ័យក្មេង​លោក គង់ សុខ​អេង កាលពី​ថ្ងៃទី ២៧ កន្លងទៅនេះ​នៅ​សណ្ឋាគារ​សុខា​យ៉ាងអធិកអធម ៕
ដោយ៖ និមល ប្រភពរូប៖ Angie Ly