ពេលនេះប៉ូលីស កំពុងតែតាមស្វែងរកជនសង្ស័យដែលមានមុខដូចរូបភាពនេះ...
-

នេះជារឿងអស់សំណើចមួយដែលអ្នក បានឃើញបុរសសង្ស័យម្នាក់នោះហើយបានគូររូបបុរសនោះមើលទៅវាពិតជាកប្លែង ។

កាល​ពី​ថ្ងៃ​ពុធ​នេះ ប៉ូលិស​អង់​គ្លេស​បាន​ចេញ​ដីការ​តាម​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ម្នាក់ ដែល​បាន​លួច​លុយ​ពី​ក្នុង​ផ្សារ Central នៅ​ទីក្រុង Lancaster កាល​ពី​ខែ​មុន។
យោង​តាម Lancaster Online ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ៣០​ខែ​មករា មាន​បុរស​ម្នាក់​បន្លំ​ខ្លួន​ធ្វើ​ជា​បុគ្គលិក​ផ្សារ Central ខណៈ​ពេល​ដែល​បុគ្គលិក​ពិត​ប្រាកដ​មិន​នៅ​កន្លែង។ បន្ទាប់​មក​ រូប​គេ​ក៏​បាន​លួច​លុយ​មួយ​ចំនួន និង​គេច​ខ្លួន​ភ្លាម​ៗ។
ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង សាក្សី​ម្នាក់​ បាន​គូរ​រូប​មុខ​លក្ខណៈ​តុក្កតា​របស់​បុរស​ជន​សង្ស័យ​ ហើយ​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស។ ក្រោយ​ពី​ទទួល​បាន​រូប​ខាងលើ រួម​ជា​មួយ​ការ​រៀប​រាប់​ពី​ភិនភាគ​របស់​ជន​សង្ស័យ ប៉ូលិស​អាច​កំណត់​មុខ​សញ្ញា​ថា ជន​ល្មើស​គឺ​ជា​បុរស​អនាថា​វ័យ ៤៤ ឆ្នាំ ដែល​មាន​ឈ្មោះ Hung Phouc Nguyen។
ប៉ូលិស​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក Nguyen ចំពោះ​ការ​លួច​ដោយ​ខុស​ច្បាប់​ចំនួន​ ២ ករណី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មក​ទល់​នឹង​ពេល​នេះ ប៉ូលិស​មិន​ទាន់​ឃាត់​ខ្លួន​ជន​ល្មើស​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ ពួក​គេ​ជំរុញ​ឲ្យ​អ្នក​ដែល​បាន​ឃើញ ឬ​មាន​ព័ត៌មាន​អំពី​លោក Nguyen មេត្តា​ផ្ដល់​ដំណឹង​មក​ប៉ូលិស​ជា​បន្ទាន់៕
ប្រភពៈ ណុត