ចិនទំនើង បើករថយន្តបំបុកម៉ូតូរុឺម៉ក បណ្ដាលឲ្យក្រឡាប់និងធ្វើឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើកគេចខ្លួនទៅបុកទ្រូងផ្លូវ ស្រាប់តែ....
ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ ស្រវឹងស្រា បើករថយន្តមួយគ្រឿងជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់បីពីក្រោយ បន្តិចបន្តួច ដោយខឹងនឹងម្ចាស់ម៉ូតូកង់បីមើលមុខ ក៏រយ៉ែរថយន្តថយក្រោយ រួចបើកទៅមុខបំបុកថែមទៀត បណ្តាលរ៉ឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសធ្ងន់ ហើយរថយន្តបង្កព្យាយាមបើករត់គេចខ្លួន ជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវវៀចមួយកង់ ទើបបែកកង់មុខខាងឆ្វេង ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារទឹកថ្លា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1L-0733 ធ្វើដំណើរទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-0345 បើកបរដោយបុរសជនជាតិចិនស្រវឹងស្រា ២នាក់ ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នា បានជ្រុកចង្កូតទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយបន្តិចបន្តួច ខណ:នោះម្ចាស់រ៉ឺម៉កម៉ូតូកង់បី បានក្រឡែកមើលមុខ ធ្វើឲ្យជនជាតិចិនទាំងនោះ ខឹងរួមទាំងស្រវឹងស្រាធ្លាក់ភ្នែកផងនោះ បានរយ៉ែរថយន្តថយក្រោយ ប្រមាណជាង៣ម៉ែត្រ រួចបានបើកទៅមុខបំបុកថែមទៀត បណ្តាលឲ្យរ៉ឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង។ ចំណែកម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបានប្រមាណជាង១០០ម៉ែត្រ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀចអស់១កង់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅមុខបានប្រមាណជា៣០ម៉ែត្របែកកង់ខាងមុខខាងឆ្វេងទៅលែងរួច។ ភ្លាមនោះប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានចាប់ឃាត់ខ្លួនម្ចាស់រថយន្តបង្កនិងរថយន្តនៅនឹងកន្លែងហេតុផងដែរ តែសំណាងល្អកំុតែមានសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលកំុអីជនបង្កច្បាស់ជាទ្រមខ្លួនជាមិនខាន។ចំណែករ៉ឺម៉កម៉ូតូកង់បីនិងរថយន្តខូចខាតយ៉ាងដំណំដូចគ្នា។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងរ៉ឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។