សមត្ថកិច្ចធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ពីបទ ចេញសែកគ្មានសាច់ប្រាក់ ជាង១៤ម៉ឺនដុល្លារ អាមេរិក...
ភ្នំពេញ ៖ នេះសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សហការ ជាមួយអាវុធ ហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនស្ត្រីម្នាក់ ពីបទចេញសែកគ្មានសាច់ប្រាក់ជាង១៤ម៉ឺនដុល្លារ អាមេរិក នៅចំណុចបុរីវិមានភ្នំពេញ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
ស្ត្រីរូបនេះឈ្មោះ យុត ស្រីវន អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ ៧០ ក្រុមទី៥ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោក ញូង ចន្ធី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទ"ចេញមូល ប្បទានប័ត្រ គ្មានសាច់ប្រាក់" ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរ បាននិងប្រតិបត្តិការទូទាត់សាច់ប្រាក់។ ហើយការចាប់ខ្លួនស្រ្តីរូបនេះ គឺដោយសារជនត្រូវចោទតែងតែគេចវេះ មិនចូលបង្ហាញខ្លួនតាមដីការបស់តុលាការជាច្រើនលើក ។ បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ អាឆើត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។