កុមារា កុមារី ពីររូប បង្ហាញសមត្ថភាព មិនចាញ់មនុស្សធំឡើយ...
ភ្នំពេញ៖ នាពេលថ្មីៗនេះ កុមារីមួយរូប ធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើន ចាប់អារម្មណ៍ពីសមត្ថភាពរបស់ប្អូន ដែលរូបនាងទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ តែត្រូវបានក្រសួង អប់រំ យុវជន និងកីឡា សម្រេចឲ្យរៀនថ្នាក់ទី៤ ក្រោយកុមារីរូបនេះ បង្ហាញពីសមត្ថភាពរបស់ខ្លួន ដែលនាងអាចដោះស្រាយលំហាត់ថ្នាក់ទី១, ២, ៣ និង៤ បានយ៉ាងងាយស្រួលនោះ។
យ៉ាងណាមិញ យើងក៏មិនអាចបំភ្លេចកុមារាម្នាក់ដែលមានសមត្ថភាពមិនចាញ់គ្នានោះ គឺកុមារា ហ៊ឺ ទៀងគីមហុង អាយុ ៧ឆ្នាំ រៀនថ្នាក់ទី៦ អាចដោះស្រាយលំហាត់ថ្នាក់ទី១២ បានយ៉ាងងាយស្រួល ហើយត្រូវបានសាលាអន្តរជាតិប៊ែលធីផ្តល់អាហារូបករណ៍ឲ្យចូលរៀនថ្នាក់ទី ៨ ដោយផ្អែកលើសមត្ថភាព ពិសេសដែលបានធ្វើ Test នៅចំពោះមុខលោកនាយក កាលពីខែកក្កដា ឆ្នាំ២០១៧។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ក្រសួងអប់រំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ មិនខុសគ្នាប៉ុន្មានដែរកុមារី ប៊ី លក្ម្សី ត្រូវបានគេដាក់រហស្សនាមថា «កុមារទេព» ហើយក៏ត្រូវបានយកចិត្តទុកដាក់ពីលោកគ្រូ និងអ្នកគ្រូ និងក្រសួងអប់រំ យុវជន និងកីឡា ទៀតផង។ ប្រភព៖ dara-new
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។