មូលហេតុដែលក្មេងស្រីអាយុទើបតែ ៥ឆ្នាំប៉ុណ្នោះ ត្រូវក្រសួងអប់រំ អនុញ្ញាតឲ្យឡើងថ្នាក់ទី៤ ដោយស្វ័យប្រវត្តិ ព្រោះតែឪពុកម្តាយឲ្យរៀនអានសៀវភៅតាំងពីអាយុ..
បន្ទាប់ពីល្បីរឿងក្មេងស្រីអាយុ ៥ឆ្នាំ តែមានទេព្យកោសល្យពិសេស រហូតក្រសួងចេញលិខិតអនុញ្ញាតិឲ្យចូលរៀនថ្នាក់ទៅ ៤ ជាមួយសិស្សអាយុ ១០ ឆ្នាំ ម្តាយរបស់នាងបានបង្ហាញពីរបៀបខ្លះដែលធ្លាប់ចិញ្ចឹមនាងកន្លងមករហូតឆ្លាតយ៉ាងនេះ។
ឳពុកក្មេងស្រី ប៊ី ចាន់លក្ស្មី ឈ្មោះ ប៊ី ទិត្យសាវង្សជាគ្រូបង្រៀន និងម្តាយ ទៀក ស្រីលក្ខ ជាគ្រូពេទ្យ មានជីវភាពធូរធារល្មម។ ពួកគេបានបានបញ្ជាក់ថា បើនិយាយតាំងពីនាងចាប់កំណើតក្នុងផ្ទៃគឺលោក ទិត្យសាវង្ស ជាឳពុកតែងតែធ្វើការងារសម្រេចគ្រប់យ៉ាង គ្មានឧបសគ្គអ្វីឡើយ ហើយក្រោយពេលនាំងកើតចេញពីពោះម្តាយឃើញពន្លឺព្រះអាទិត្យរហូតអាយុ ៣ ឆ្នាំ ម្តាយនាងតែងតែផ្តោតសំខាន់លើការអានសៀវភៅដល់ក្មេងស្រីរូបនេះ រហូតនាងអានសៀវភៅមនុស្សធំបានដោយមិនរដិបរដុបត្រង់ណាឡើយ។ ក្រោយមកទៀតអ្នកទាំងពីរបានយកកូនចូលសាលារៀនសាលាឯកជនបន្ថែមលើមុខជំនាញកុំព្យូទ័រនិងអក្សរសាស្រ្តអង់គ្លេស រហូតអានសៀវភៅភាសាអង់គ្លេសហូរដូចទឹកថែមទៀត ធ្វើឲ្យគ្រូរបស់នាងម្នាក់ៗសឹងតែចំហមាត់មិនជឿថាក្មេងស្រីអាយុប៉ុណ្ណេះតែអាចធ្វើរឿងដែលមនុស្សធំខ្លះធ្វើមិនបាន។ ព្រោះតែដើម្បីបញ្ជាក់ថាក្មេងស្រីរូបនេះពិតជាមានសមត្ថភាពពិសេសមែននោះ នាយកសាលារដ្ឋដែលនាងរៀនបានធ្វើតេស្តនាងច្រើនលើកច្រើនសាររហូត ដល់លោកទទួលស្កាល់ថានាងពិតជាមានខួរក្បាលពិសេសលើសក្មេងដទៃពិតមែន ក៏ក្រោយមកធ្វើលិខិតស្នើរទៅក្រសួង ដើម្បីសុំឲ្យនាងបានចូលរៀនថ្នាក់ទី ៤ តែម្តង៕ អត្ថបទទាក់ទិននឹង៖ ពិតជាអស្ចារ្យណាស់! ក្មេងស្រីអាយុទើបតែ ៥ឆ្នាំប៉ុណ្នោះ ត្រូវក្រសួងអប់រំ អនុញ្ញាតឲ្យឡើងថ្នាក់ទី៤ ដោយស្វ័យប្រវត្តិ ព្រោះតែ.. (កំពង់ស្ពឺ)៖ កុមារី ប៊ី បាន់លក្ស្មី ដែលមានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ បានក្លាយជាក្មេងដ៏អស្ចារ្យអាចសរសេ និងធ្វើលំហាត់ថ្នាក់ទី១ដល់ទី៣បានយ៉ាងស្ទាត់ជំនាញ ដោយមើលឃើញទេពកុសលនេះក្រសួងអប់រំយុវជន និងកីឡា បានអនុញាត្តឲ្យចូលរៀនថ្នាក់ទី៤ សម្រាប់ឆ្នាំសិក្ស២០១៧-២០១៨នេះ។ កុមារី ប៊ី បាន់លក្ស្មី មានអាយុ៤ឆ្នាំ រស់នៅភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ អាយុ៥ឆ្នាំ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបានចូលរៀនថ្នាក់ទី៤ ជាមួយកុមារផ្សេងៗទៀត ដែលមានអាយុ១០ឆ្នាំឡើងទៅ។ កុមារីខាងលើនេះ នសមត្ថភាពពិសេស ដែលអាចឲ្យគាត់យល់ដឹងលើមុខវិជ្ជាសិក្សាថ្នាក់ទី៤ ចំណេះទូទៅតាមនិយាមគរុកោសល្យ បានយ៉ាងស្ទាត់ជំនាញ ខុសប្លែកពីកុមារដ៏ទៀត។ កុមារី ប៊ី បាន់លក្ស្មី កាលពីអាយុ៣ឆ្នាំ ឱពុកម្តាយរបស់គាត់បានយកទៅដាក់នៅសាលាមតេយ្យ ពេលសិក្សានៅសាលាមតេយ្យ។ កុមារីរូបនេះ តែងតែទៅលបមើលថ្នាក់កុមារផ្សេងៗរៀន នៅសាលាបឋមសិក្សា រហូតដល់អាចអានអក្សរ និងធ្វើលំហាត់នៅថ្នាក់បឋមសិក្សាទី១ដល់ ទី៣បាន រហូតដល់អាយុ៥ឆ្នាំ អាចចូលរៀនថ្នាក់ទី៤បានតែម្តង។ យោងតាមលិខិតរបស់លោក ហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានជម្រាប់មកប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានអនុញាត្តឲ្យកុមារី ប៊ី បាន់លក្ស្មី ចូលរៀនថ្នាក់ទី៤ ចំណេះដឹងទូទៅឆ្នាំសិក្សា២០១៧-២០១៨ នៅសាលាបឋមសិក្សាតានួន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សូមរម្លឹកថា កុមារមានអាយុចាប់ពី៦ឆ្នាំទើប អនុញ្ញាតឲ្យចូលរៀនថ្នាក់ទី១ ប៉ុន្តែដោយមានដុង និងសមត្ថភាពពីកំណើត ជាពិសេសមានការយកចិត្តទុកដាក់អប់រំកូនបានល្អពីសំណាក់អាណាព្យាបាលផងនោះ ទើបធ្វើឲ្យកុមារី ប៊ី បាន់លក្ស្មី មានសមត្ថភាពដ៏អស្ចារ្យខុសពីក្មេងៗផ្សេងៗទៀត ដោយតម្រូវឲ្យចូលរៀននៅឆ្នាំបន្ទាប់។សូមបញ្ជាក់ថា កុមារីរូបនេះ សិក្សាពូកែជាប់លេខ១គ្រប់មុខវិជ្ជារៀងរាល់ខែផងដែរ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។