នាយ ចឹម ត្រូវស្រ្តីម្នាក់ព្រលះ យ៉ាងចាស់ដៃ ខណៈពេលដែលនាយ​ ចឹម យករូបកូនគេមកបង្ហោះ និងប្រើពាក្យមិនសមរម្យ....
-

ភ្នំពេញ៖ ស្រ្តីម្នាក់ព្រលះ នាយចឹម មិនសំចៃមាត់ ខណៈស្ត្រីម្នាក់បានស៊ែររូបកូនដែលតារាកំ ប្លែង និងចម្រៀងនាយ ចឺម បានយករូបនិងសរសេរពាក្យមិនសមរួចធ្វើការបង្ហោះ ដោយមិនមានការអនុញ្ញាតនោះ ម្ដាយក្មេងស្រីរូបនោះ។

អ្នកនាង ម៉ែន ចាន់អារ៉េយ៉ា បានធ្វើការរៀបរាប់ថា «នាងខ្ញុំជាម្តាយ របស់ក្មេងស្រីឈ្មោះ ម៉ែន ចាន់អារ៉េយ៉ា ដែល នាយ ចឺម កំ​ពុ​ងពហ្នឹង សូមជំរាបទៅដល់អស់លោកម្ចាស់ ផេកឈ្មោះខាងលើនេះ»។ ខណៈអ្នកម្ដាយរូបនោះរៀបរាប់ទាំងកំហឹងទៀតថា «សូមកុំយករូបភាពកូនស្រីរបស់នាងខ្ញុំទៅផុសអ្វីដែលពាក់ព័ន្ធជាមួយអស់លោកប៉ុន្មានអ្នកខាងលើនេះ​មុ​ននឹងផុសមានសុំសិទ្ធពីខ្ញុំជាម្តាយអត់ ? ផុសមិនអីទេ មើលពាក្យសំដីសរសេរមើលថាវាសមអត់? នាងខ្ញុំមិន​មែ​ន​ជាស្រីចរឹកថោកចោលកូននោះទេ ប្តីខ្ញុំចោលបាន តែកូនខ្ញុំមិនអាចចោលបាននោះទេផុសចឹងមានប្រើខួរគិ​ត​អត់?»។
ជាមួយរូបនោះក៏មាននាយ ចឺម ដែលកំពុងតែបីកូនស្រីម្នាក់នោះហើយអ្នកដែលយករូបទៅបង្ហោះនោះក៏ភ្ជាប់​ម​ក​ជាមួយសារមួយឃ្លាថា «គេងទៅកូនម៉ាក់កូនគេទៅចោលយើងហើយ»។ ទន្ទឹមនោះស្រីម្នាក់នោះក៏បន្តទៀតថា «១ទៀត យករូប អាចឺមមកផុសហើយដាក់ថាកូន អាចឺមហ្នឹងត្រូវជាប្តីនាងខ្ញុំពីកាល ? យី ពួកអត់ខួរ ពួកអាសារធាតុសត្វអស់នេះ ថោកលំដាប់ VIP 9001 – 2000 ហ្មងហា៎កាលងាប់អស់ពួកអានរកអស់ហ្នឹង»។
ប្រភព៖ dara-news