ស្រ្តីម្នាក់ឈឺពោះឆ្លង សម្រាលបានកូនប្រុស គួរឲ្យស្រលាញ់ តែបែរជាត្រូវគ្មានវាសនាបានឃើញមុខម្តាយ....
-

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ​ នៅ​ក្នុង​មណ្ឌល​សុខភាព​ត្រពាំង​ប្រាសាទ​ធ្លាក់ឈាម​ខ្លាំងពេក ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នៅ​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តសៀមរាប។

ស្ត្រីរងគ្រោះមានឈ្មោះ រុន សំបូ អាយុ​៣៣​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉​ន សុ​នា​ត អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ព្រមទាំងមានកូនចំនួន៥នាក់ នៅក្នុងបន្ទុក។
ឪពុកម្តាយស្រ្តីរងគ្រោះបានប្រាប់ថា នៅ​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ កូនស្រីគាត់បានឈឺពោះឆ្លងទន្លេ ហើយរូបគាត់និងប្តីស្រ្តីរងគ្រោះបាននាំស្រ្តីរងគ្រោះទៅឆ្លងទន្លេនៅមណ្ឌល​សុខភាព​ស្រុក​ត្រពាំង​ប្រាសាទ លុះសម្រាលបានកូនប្រុសរួចហើយ កន្លះម៉ោងក្រោយមក រូបនាងក៏ធ្លាក់ឈាមយ៉ាងច្រើន ហើយពេលនោះក្រុមគ្រួសារក៏ដឹកស្រ្តីរងគ្រោះទៅមន្ទីរពេទ្យខេត្តសៀមរាប តែហួសពេលទៅហើយ ដោយសារនាង (ស្រ្តីរងគ្រោះ)ធ្លាក់ឈាមខ្លាំងពេក ទើបបណ្តាលឲ្យស្លាប់តែម្តង។ ខណៈពេលនេះ សពស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារនៃសព បានធ្វើបុណ្យតាមប្រពៃណីហើយ៕ ដោយ៖ អាឆើត