ឃាត់ខ្លួនជនសង្ស័យពីរនាក់ទៀតហើយ ក្នុងករណី ប្លន់សម្លាប់ទៅលើម្ចាស់លក់គ្រឿងបន្លាស់យានយន្ត...
សៀមរាប៖ នៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៨វេលាម៉ោង០៣និង០០នាទីព្រឹក យើងបានបន្តឃាត់ខ្លួនជនសង្ស័យ បានម្នាក់បន្ថែមទៀត ឈ្មោះ សយ ឡុន ហៅជ្រូក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក (ជាជនដៃដល់) មានទីកន្លែងកំណើត នៅភូមិ ថ្នល់ដាច់ ឃុំកៀនសង្កែរ ស្រុកសូទ្រនិគមន៍ បច្ចប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅផ្ទះជួលមួយកន្លែង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបជាជនដៃដល់ ។ វេលាម៉ោង១២និង០០នាទី យើងបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់បន្ថែមទៀត ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរប រត់ម៉ូតូឌុប មានទីកន្លែងកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបជាជនរួមគំនិត ។
នៅក្នុងប្រតិបត្តិការនេះ ដោយមានបទបញ្ជាពី ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ឋ អគ្គស្នងការរងទទួលបន្ទុកសន្តិសុខ ដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនិងជាប្រធានកណ្តាលសន្តិសុខ ក្រោមការចង្អុលបង្ហាញ នឹងដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយ ដឹកនាំចុះស្រាវជ្រាវផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខបានដឹនាំកំលាំងផែនសន្តិសុខមានកំលាំងការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន និង កំលាំងការិយាល័យសន្តិសុខផ្ទៃក្នុង កំលាំងផែនព្រហ្មទណ្ឌ អធិការក្រុងសៀមរាប អធិការស្រុកសូទ្រនិគម បានសហការជាមួយនាយកដ្ឋានជំនាញ បានឈានទៅឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលម្នាក់ជាជនដៃដល់ និងម្នាក់ជាជនរួមកំនិត សំលាប់ ជនរងគ្រោះ ឈ្មោះ ពិត បារាំង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅខាងក្រោយគោកធ្លក ភូមិគ្រួស សង្កាត់ស្វាយដង្គំ បណ្តាលអោយជនរងគ្រោះស្លាប់ នឹងបាត់បង់ទ្រព្យសម្បត្តិ រួមមាន ខ្សែរករមាសមាន បណ្តោងយុត្តការ ទម្ងន់ បីតម្លឹងពីរជី ចិញ្ចៀនពេជ្រ មួយវង់ ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ាកIPhone 7Plus ពណ៍ខ្មៅ+ម៉ាកSamsung Note8 ពណ៍ខ្មៅ ) IPad ចំនួន០១គ្រឿង ។ +វត្ថុតាងដកហូតបាន -ទូរសព្ទ័ម៉ាកIPhone 7Plus ពណ៍ខ្មៅ មួយគ្រឿង -ទូរសព្ទ័ម៉ាក Samsung Note8 មួយគ្រឿង ឥឡូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូលតាមនិតីវិធីទៅតុលា។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។