ម្តាយបង្កើតដាក់ពាក្យបណ្តឹង លើប្រុសបង្កើត ពីបទចាប់រំលោភសេពសន្ធវៈ ប្អូនស្រីបង្កើត បានសម្រេចជាបន្តបន្ទាប់
បាត់ដំបង ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ដោយកម្លាំងនគរបាលស្រុកមោងឫស្សីចុះទៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវ:ប្អូនស្រីបង្កើត យោងតាមពាក្យបណ្តឹងម្តាយបង្កើតរបស់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ ហ វ ន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយចាប់ខ្លួនពីបទរំលោភសេពសន្ធវៈលើប្អូនស្រីបង្កើត តាមប្តឹងរបស់ម្តាយបង្កើត។ ចំណែកប្អូនស្រីមានអាយុ៨ឆ្នាំ។ បើតាមការរៀបរាប់របស់អ្នកស្រីដែលម្តាយទាំងពីរបានប្រាប់ថា កូនប្រុសរបស់គាត់បានធ្វើសកម្មភាពរំលោភប្អូនស្រីបង្កើតឈ្មោះ ហ ស ខ ភេទស្រី អាយុ៨ឆ្នាំ ចំនួន៣ទៅ៤ដង ចាប់តាំងពីក្នុងអំឡុងដើមខែ គុម្ភះ ដល់ខែឧសភា។ ហើយកាលនោះគាត់បានវាយនិងឱ្យឈប់ធ្វើទង្វើបែបនេះលើប្អូនស្រីទៀត តែកូនប្រុសនេះមិនស្តាប់សោះ ហើយដោយទ្រាំមើលទង្វើររបស់កូនប្រុសរបស់ខ្លួនទៀតមិនបានក៏សម្រេចចិត្ត ដាក់ពាក្យបណ្តឹងតែម្តងទៅ។ បច្ចុប្បន្នជនសង្ស័យវ័យក្មេងរូបនេះ ត្រូវនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបង តាមបញ្ជារព្រះរាជអាជ្ញានួន សាន ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ដោយ៖ វិសុទ្ធ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។