សម្ដេចតេជោ៖ «តាមរយៈរូបថត១សន្លឹកនេះគឺបានបញ្ជាក់ច្បាស់ថា កម្ពុជាពីមុនយ៉ាងណា...»
ណារ៉ា
-

បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍អោយដឹងថា៖ «តាមរយៈរូបថត១សន្លឹកនេះគឺបានបញ្ជាក់ច្បាស់ថា កម្ពុជាពីមុនយ៉ាងណា… ហើយកម្ពុជាសព្វថ្ងៃរីកចម្រើនយ៉ាងណា។ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ខ្ញុំនៅជាមួយបងប្អូនជានិច្ច! អរគុណភរិយាជាទីស្រឡាញ់ និងអរគុណបងប្អូនជនរួមជាតិដែលមានជំនឿលើការដឹកនាំរបស់ខ្ញុំ ហើយនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា”។ ជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃសៅរ៍ និងធ្វើដំណើរកំសាន្តជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា!»