លោក វិល្លាម៖ «សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះបង់សិទ្ធក្នុងការបោះឆ្នោត»
បើយោងតាមគណនេយ្យហ្វេសប៊ុករបស់អ្នកវិភាគសង្គមដ៏មានប្រជាប្រិយលោក វិល្លាម បានធ្វើការស្នើ «សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះបង់សិទ្ធក្នុងការបោះឆ្នោត
លោកបន្ដថា៖ បញ្ហាក្នុងសង្គម ទាំងសេដ្ឋកិច្ច. អន្តោប្រវេសន៍ខុសច្បាប់.ចំណាកស្រុក.ទីផ្សាកសិកម្ម.សុទ្ធសឹងតែត្រូវមានតំណាងរបស់ខ្លួន ជជែកតតាំងទាមទាដោះស្រាយក្នុងរដ្ឋសភាពាំនាំការចង់បានរបស់បងប្អូនយកទៅដោះស្រាយ ។ បេីបងប្អូនមិនបោះឆ្នោតរេីសតំណាងរបស់ខ្លួនទេនោះបងប្អូនជាអ្នកលំបាក មិនមែនក្រុមអ្នកនយោបាយជាអ្នកលំបាកទេ ,ប្រសិនជាបងប្អូនយល់ថាការបោះបង់សិទ្ធក្នុងការជ្រេីសតាំងតំណាងរាស្ត្រ ជាវិធីសាស្ត្រដាក់គំនាបណាមួយដល់គណបក្សនយោបាយដែលបងប្អូនមិនពេញចិត្ត នោះបងប្អូនបានសម្រេចចិត្តខុសហេីយ ។ គំនាបនោះនឹងធ្លាក់លេីបងប្អូនប្រជាពលរដ្ឋទៅវិញទេព្រោះសង្គមនេះជាសង្គមរបស់ពលរដ្ឋ ប្រទេសនេះជាប្រទេសរបស់យេីងទាំងអស់គ្នា មិនមែនជាប្រទេសរបស់អ្នកនយោបាយនោះទេ ។ អ្នកនយោបាយជាអ្នកដោះស្រាយបញ្ហាជូនបងប្អូនតែប៉ុណ្ណោះ ពោល គឺជាអ្នកបម្រេីរបស់ពលរដ្ឋ» ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។