កំសត់ណាស់...ប្រពន្ធក៏ស្លាប់ ម្តាយក៏ឈឺ ការងារក៏គ្មាន បើទៅចោលម្តាយក៏មិនកើត តើកូនគួរធ្វើយ៉ាងណា???
ខ្មែរ៖ ភាពកតញ្ញូរបស់បុរសម្នាក់ ធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការសរសេើ និងស្រលាញ់ ព្រោះគាត់ជាមនុស្សម្នាក់ដែលស្គាល់ពីភាពកតញូញ និងកត្តាកិច្ច ឬតួនាទីរបស់ខ្លួនច្បាស់ មិនថាឋិតនៅក្នុងស្ថានភាពបែបណា ក៏ដោយ ភាពដឹងគុណនិងស្មោះត្រង់ វាមិនដែលបំផ្លាញអ្នកណាម្នាក់បានទេ។
ដូចបុរសម្នាក់នេះចឹងដែរ ក្នុងឯកសណ្ឋានយោធា រស់នៅជុំជាមួយម្តាយជរា នៅក្នុងផ្ទះតូចជញ្ជាំងស្បូវ ដំបូលរហែក ជីវិតមួយនេះ ថ្វីត្បិតតែមិនមានអ្វីល្អដូចគេ តែមើលទៅគាត់ពិតជាមានក្តីសុខណាស់ ជាការពិត ទោះបីជាលំបាក ខ្វះខាតមិនមានទ្រព្យសម្បត្តិដូចគេក្តី តែជីវិតដែលកើតមកមានតែប៉ុណ្ណឹង អ្នកមានគេរស់នៅតាមរបៀបអ្នកមាន អ្នកក្ររស់នៅតាមរបៀបអ្នកក្រ តែក៏មិនប្រាកដថាអ្នកមាន គេមានក្តីសុខជាងយើងនោះទេ។ ភ្ជាប់ជាមួយខ្លឹមសារនៅពីជីវិតកម្សត់របស់បុរសនោះ បានរៀបរាប់ថា "បុរសកម្សត់ ប្រពន្ធក៏ស្លាប់.ម្តាយក៏ឈឺ..ការងារក៏គ្មាន.រវល់តែមើលម្តាយ.តើបានអីហូបទៅ.ឲ្យជីវិតអើយជីវិត"។ ដោយសារមានអ្នកយល់ពីជីវិតកម្សត់ និងកតញូញរបស់បងប្រុសចំពោះអ្នកមានគុណ ស្រាប់តែមានអ្នកខមិនថា "អោយគាត់មកធ្វើការជាមួយខ្ញុំបាន គាត់អាចលើកឥវ៉ាន់បានអត់សួរមើលបង ហើយព្រឹកបញ្ចុកគាត់ហើយចាំមកធ្វើក៏បាន ថ្ងៃត្រង់ទៅវិញម្ដងទៀតហូបបាយរួចចាំមក ល្ងាចទៅវិញទៅ"។ឮ មានវីដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។