កូនចង្រៃ... កូនប្រុសតិរច្ឆាន ស្រវឹងស្រា ទាញកាំបិតចាក់ម្តាយបង្កើត ៣កាំបិត ព្រោះតែ...
-

ភ្នំពេញ៖ យុវជនម្នាក់ ដោយសារតែឥទ្ឋិពលនៃគ្រឿងញៀន នឹងស្រា ចូលខ្លួន បានទាញកាំបិតចាក់ប្រហារជីវិតម្តាយរហូតដល់ទៅ៣កាំបិត ព្រោះតែសុំលុយទិញស្រាផឹកមិនបាន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី៣ ខែឧសភា ឆ្នាំ២០១៨ ផ្ទះលេខ២៨១ ក្នុងភូមិតាអុក ក្រុម៨ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កជាកូនមានអាយុជាង២០ឆ្នាំ បានផឹកស្រាស្រវឹង ហើយទៅសុំលុយម្ដាយដើម្បីទៅទិញថ្នាំញៀន តែម្តាយមានេះវ័យជាង៦០ឆ្នាំមិនព្រមឲ្យ។ ពេលនោះកូនរមឹលគុណខឹងក៏ស្ទុះយកកូនកាំបិតចុងស្រួច ចាក់ទៅលើម្ដាយចំនួន៣កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក៏ត្រូវបានប្អូនជិតខាងចូលទៅឃាត់ តែយុវជននេះបានប្រើកម្លាំងបាយដល់អ្នកចូលជួយធ្វើឲ្យគេទ្រាំមិនបាន ក៏តដៃបណ្តាលឲ្យរបួសក្បាលតិចតួច ។ បន្ទាប់មក អ្នកជិតខាងបានប្តឹងនគរឲ្យចាប់ឃាត់ខ្លួននិងបញ្ជូនព្យាបាលរបួស ហើយក៏បញ្ជូនម្តាយទៅព្យាបាលនៅមន្ទីពេទ្យបង្អែកច្បារអំពៅដូចគ្នា ៕
ដោយ៖ មង្គល