ថ្ងៃខួបកំណើតកូនស្រី សុខ សោម៉ាវត្តី អ្នកម្តាយមួយនេះ​បានជូនពរទៅកាន់កូនស្រីថា ....
-

ភ្នំពេញ៖ កូនស្រីរបស់ពិធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី កាន់តែធំកាន់តែមានសម្រស់ស្អាត មិនចាញ់អ្នកម្តាយនោះទេ។ ភាពក្រមិចក្រមើម និងស្រស់ស្អាត ទាំងអស់នេះ គឺកាត់ទៅរកម្តាយទាំងស្រុង។

កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមរបស់អ្នកនាង សុខ សោម៉ាវត្តី ក៏បានធ្វើការបង្ហោះសារជូនពរកូនស្រីជាទីស្រលាញ់ថា "My dear daughter❤️ Roth Rasomary (jasmine) កូនស្រីជាទីស្រលាញ់របស់ម្ដាយ កូនជាកែវភ្នែកទាំងគូរ ជាជីវិតរបស់ម្ដាយ ថ្ងៃនេះធំមួយឆ្នាំទៀតហើយ សូមអោយកូនកាន់តែល្អស្អាតទាំងរូបកាយនិងចិត្តគំនិត ❤️ រឹងមាំតែមិនរឹងរុះ ទន់ភ្លន់តែមិនទន់ជ្រាយ ❤️ ប្រាជ្ញាឆ្លាតវៀងវៃ កូនស្រីម៉ាក់និងពូកែហើយក្លាយជាទីស្រលាញ់របស់មនុស្សគ្រប់រូប ❤️ សុខភាពល្អណាកូនណា ❤️ សូមអោយអ្វីៗដែលប្រសើរចូលមកនៅក្នុងជីវិតកូន ហើយជោកជ័យគ្រប់យ៉ាង ❤️ Happy birthday 5 year my endless love ❤️"។
ប្រភព៖ Sok somavotey