បុរសចំណាស់ម្នាក់ ចាប់រំលោភក្មេងស្រីដេកលើអង្រឹង រហូតបានសម្រេច នៅក្រោម...
-

កំពង់ចាម ៖ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសម្នាក់ចំណាស់ម្នាក់ គ្រាន់តែឃើញក្មេងស្រីរងគ្រោះដេកលើអង្រឹង នៅក្រោមផ្ទះតែម្នាក់ឯង ក៏ចូលទៅចាប់រំលោភរហូតបានសម្រេចតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

បុរសចំណាស់ខាងលើមានឈ្មោះ នាង ណេន អាយុ៥៤ឆ្នាំ រស់នៅភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ មានកូន៧នាក់ និងចៅ៥នាក់ ។ ចំណែកឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ លោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងភូមិនេះមានពិធីភ្ជាប់ពាក្យកូនអ្នកភូមិ និងមានចាក់ធុងបាស់រាំលេងផឹកស៊ីយ៉ាងសប្បាយ។ក្រោយពេលផឹកស៊ីស្រវឹងក្នុងកម្មវិធីនេះរួចជនសង្ស័យបានដើរត្រឡប់ទៅផ្ទះវិញ រួចពេលដើរដល់ផ្ទះក្មេងស្រីរងគ្រោះឃើញនាងកំពុងតែដេកលើអង្រឹងក្រោមផ្ទះតែម្នាក់ឯងហើយឃើញឱកាសស្ងាត់ល្អក៏យកដៃខ្ទប់មាត់ក្មេងស្រីរងគ្រោះរួចចាប់រំលោភសេពសន្ថវៈលើអង្រឹងបានសម្រេចតែម្តង។ លុះមកដល់ព្រឹកថ្ងៃទី៤ ឧសភា ម្តាយធំរបស់ក្មេងស្រីរងគ្រោះដឹងក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទាប ដើម្បីចាប់ខ្លួនជនសង្ស័យរូបនេះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់៕