ស៊ែរមួយយកលាភ! វត្តមួយធ្វើពិធីបួងសួង រំកិលចេតិយ៍ចាស់ ដែលមានអាយុកាល ២០០ឆ្នាំ ពេលដែលកំពុងរុះរើ ស្រាប់តែជួប…
សីហា
-

នៅវត្ត សារភី ឃុំ រួយ៉ៃ ស្រុក មឿង ខេត្ត សុផាន់បុរី កើតហេតុប្រទះឃើញព្រះបដិមាតូចៗជាច្រើនពាន់អង្គលាក់នៅក្រោមគ្រឹះចេតិយ៍ចាស់ ។ ព្រះគ្រូស៊ីស៊ុធម្មណាត ព្រះចៅអធិការវត្តសារភី មានសង្ឃដីកាថា ម្សិលមិញ ក្រោយពីវត្តបានធ្វើពិធីបួងសួងចេតិយ៍ចាស់នៅខាងក្នុងវត្ត ដើម្បីធ្វើការកសាងវត្ត ក្នុងការរំកិលចេតិយ៍ចាស់ទៅទុកជិតព្រះវិហារ ដោយសារតែបច្ចុប្បន្នចេតិយ៍នេះតាំងនៅបរិវេណខាងមុខព្រះវិហារ ទើបធ្វើការពិភាក្សាជាមួយញាតិញោមអ្នកស្រុក ។

ក៏បានស្រុះស្រួលគ្នា ដើម្បីធ្វើការកែប្រែតុបតែងទេសភាពថ្មី អោយមានភាពស្រស់ស្អាត ទើបបានធ្វើការរំកិលចេតិយ៍ ក្រោយមកក៏បានយកជាងមក និងយកឧបករណ៍មកធ្វើការយោងដើម្បីរំកិលចេតិយ៍ទៅទុកនៅទីដែលសាកសម ។ ក្រោយមកជាងក៏បានធ្វើតាមអាត្មាហើយនិយាយថា ប្រទះឃើញវត្ថុមង្គល ជាព្រះបដិមាតូចៗមួយចំនួននៅក្រោមចេតិយ៍ ទើបក្រោយមកអ្នកស្រុកនិងញាតិញោមដែលដឹងដំណឹងនាំគ្នាមកមើល និងបានជួយគ្នាជីក ឃើញនៅបរិវេណក្រោមចេតិយ៍ជម្រៅជាង ១មែត្រ ។
ឃើញមានព្រះបដិមាតូចៗជាច្រើន និងវត្ថុបុរាណដែលប្រកបទៅដោយ ព្រះផុងសុវណ្ណ ព្រះឃុនផែន ព្រះឈីនងើន ព្រះសម្ដេចណាងផៈយ៉ា ព្រះប្រធានកំផែងសកប៉ាកលីឡា សរុបរាប់ពាន់អង្គ ។ ជាបឋមអ្នកស្រុកនិងព្រះសង្ឃបានជួយគ្នាយកចេញពីដី ដោយប្រើពេលក្នុងការជីកជាង 3 -4ម៉ោងនៅមិនអស់ ប៉ាន់ស្មានថាអាចត្រូវប្រើពេលពេញមួយថ្ងៃ ។
តាមរយៈការសន្និដ្ឋានឃើញថា ចេតិយ៍នេះជាចេតិយ៍ចំណាស់ ដែលធ្លាប់មានចាស់ព្រឹទ្ធាចារ្យអាយុប្រហែល ៨៥ឆ្នាំ នៅក្នុងភូមិរៀបរាប់អោយស្ដាប់ថា ក្នុងសម័យសង្គ្រាមលោកលើកទី ២ ដោយពេលនោះបើមានយន្តហោះហោះកាត់ អ្នកស្រុកនៅម្ដុំនោះក៏នឹងរត់ចូលមកគេចខ្លួនក្នុងព្រះវិហារមួយនេះ ដែលជាព្រះវិហារមហាឧតៈរបស់វត្តសារភី មានភាពចំណាស់អាយុមិនក្រោម ២០០ឆ្នាំ សម័យក្រុងស្រីអយុធ្យាដំបូង និងមានចេតិយ៍មួយនេះនៅជិតផង ទើបសន្និដ្ឋានថា ចេតីយ៍នេះមានអាយុស្របាលៗនឹងព្រះវិហារនេះដែរ ។
សម្រាប់ព្រះបដិមាតូចៗដែលជីករកឃើញនិងវត្ថុបុរាណនោះ នឹងយកទៅប្រកបពិធីពុទ្ធាភិសេក និងមួយចំណែកយកទៅទុកក្នុងសារមន្ទីររបស់វត្ត ហើយមួយចំណែកទៀតនឹងយកទៅអោយញាតិញោមបានគោរពបូជា ដើម្បីយកបច្ច័យមកកសាងវត្ត និងកសាងមេរុបន្តទៀត ៕