បុរសម្នាក់ពន្យល់ ពីតម្លៃវប្បធម៌ និងទំនៀមទំលាប់ខ្មែរ ទៅកាន់ភ្ញៀវបរទេសពីរនាក់ ដែលបានអង្គុយលើ...
-

ភ្នំពេញ៖ បុរសម្នាក់បានពន្យល់ទៅកាន់ ភ្ញៀវទេសចរណ៍ពីរនាក់ ឲ្យយល់ច្បាស់ពីតម្លៃវប្បធម៌ និងទំនៀមទំលាប់ខ្មែរ ​និងបានពន្យល់ដល់ពួកគាត់ដែលអង្គុយលើរូបសំណាកទម្រលិង្គព្រះឥសូរអំពី «តម្លៃ និងតួនាទីរបស់ថ្មរមួយដុំនេះ»។ ក្រោយស្រាប់ការពន្យល់ ភ្ញៀវទេសចរណ៍ ២នាក់នោះបានយល់ និងនិយាយសុំទោស រួចដើរចេញទៅ។

បុរសខាងលើដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Soknin Thun» បានឲ្យដឹងថា «បន្ទាប់ពីបានពន្យល់ពួកគាត់ពីតម្លៃនិងតួនាទីរបស់ថ្មរមួយដុំនេះរួចមក,ភ្ញៀវទេសចរណ៏ទាំងពីរនាក់ក៏បាននិយាយថាសុំទោសព្រោះពួកគាត់មិនបានដឹងហេីយចាកចេញទៅ។ទម្ររលិង្គព្រះឥសូរមួយនេះមានលក្ខណៈនៅល្អស្អាតមានទីតាំងនៅទល់មុខភោជនីដ្ធានផាមប៊ូរស្រះស្រង់នៅក្បែរនិងផ្លូវតែម្ដង។អាជ្ញាធរគួរតែយកទៅរក្សារទុកកន្លែងមានសុវត្ថិភាពណាមួយបានសមរម្យជាងនេះផង។ដូចជាមិនសមសោះនៅនិងភ្នែកច្រមុះប៉ុណ្ណោះហេីយបែរជាមេីលមិនឃេីញទៅវិញ.សូមជួយផ្ដល់ដំណឹងនេះអោយបានដឹងដល់អាជ្ញាធរអប្សារាផង ក្រែងលោថ្មរកំសត់មួយដុំនេះបានផ្ទះជ្រកកោននិងគេ...»។
ប្រភព៖ Soknin Thun