វិរៈសិល្បការនីតារាកំប្លែង លោកយាយ ណយ សំណាង បានទទួលថវិការឧបត្ថម្ភ ពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ !
ណារ៉ា
-

ដោយមើលឃើញពីភាពខ្វះចខាតនិងជំងឺរាំរៃ របស់តារាកំប្លែង លោកយាយណយ សំណាង លោក ពេជ្រ កែវមុនី បានចុះទៅសួសុខទុក្ខនៅគេហដ្ឋានរបស់លោកយាយ ដែលស្ថិតនៅភូមិ សន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកអភិបាលខណ្ឌមានប្រសាន៍ថា ក្នុងនាមជាអជ្ញាធរដែនដីមិនប្រងើយកន្តើយចំពោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឡើយអោយតែដឹងថា មានបញ្ហាផ្សេងខ្ញុំតែងតែចុះមកផ្ទាល់ បើទោះបីពេលខ្លះមិនបានមកផ្ទាល់ក៏ចាត់ចែងមន្រ្តីមកចូលរួមសួសុខទុក្ខដែរហើយក៏មិនអោយប្រជាពលរដ្ឋណាមួយដាច់បាយស្លាប់ដែរ , ។

លោកអភិបាលខណ្ឌបន្តទៀតថា លោកយាយណយសំណាងគឺជាសិល្បៈមរតកមនុស្សរស់ដូចនេះយើងត្រូវយកចិត្តទុក្ខដាក់ថែរក្សារ ហើយលោកបាក៏បានជូនពរលោកយាយសូមមានសំណាងល្អ សុខភាពល្អ និងឆាប់បានចូលបំរើវិស័យសិល្បៈវប្បធម៌វិញ ។ ការចុះមកសួសុខទុក្ខនេះលោក ពេជ្រ កែវមុនីក៏បានឧបត្ងម្ភនូវអង្ករ មី ត្រីខ ទឹកដោះគោ ទឹកក្រូច ទឹកសុទ្ធ និងថវិការចំនួន១លានរៀលផងដែរ ៕ ជូនដំណឹងនិងអត្ថបទដោយ លោក អុឹម ជីវ៉ា