ពុកម៉ែ បងប្អូន ប្រាកដជាបានស្គាល់ហើយអ្នកដែលរស់នៅទឹកដី សៀមរាប គឺសាលាវត្តបូរព៍ ដែលស្ថិតនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសាលាដែលមានសណ្ដាប់ធ្នាប់ និងវិន័យល្អជាងគេមួយក្នុងក្របខ័ណ្ឌនៅប្រទេសកម្ពុជា។ សាលានេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសថៃ ចុះទៅថតផ្ទាល់ ពីទិដ្ឋភាពនៅក្នុងសាលាទាំងស្រុង ដោយផ្ដោតគុណភាពអប់រំ វិន័យ និងការអនុវត្តរបស់សិស្សស្ដែងពីទង្វើ និងរស់នៅនៅក្នុងសង្គម។ លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សា វត្តបូរព៌ ស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ថៃជាប្រទេសដែលមានការរីកចម្រើនជាងកម្ពុជា ក៏ប៉ុន្ដែគេបានបញ្ជូនក្រុមគ្រូបង្រៀនមកស្វែងយល់ពីវិស័យអប់រំនៅកម្ពុជា ដោយយោងទៅលើកត្តាសំខាន់ចំនួន៣៖ ទី១ គេចង់យល់ស៊ីជម្រៅពីប្រព័ន្ធអប់រំរបស់កម្ពុជា ទី២ គេមកធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ព្រោះគេតែងល្បីថាសាលានេះមានកម្រិតល្អថ្នាក់ជាតិ ទី៣ គេមកស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលាផ្ទាល់តែម្ដង។ ព្រោះតែចំនុចទាំងបីនេះហើយបានជាសាលារៀន វត្តបូរព៍ ទទួលស្គាល់ពីរប្រជាពលរដ្ឋដែលរស់នៅទឹកដីអង្គរ ថាជាសាលាគំរូ ដែលបង្រៀនសិស្សបានល្អ វិន័យតឹងរឹង ហើយនិងមានសុវត្តិភាពទៀតផង ។
https://www.youtube.com/watch?v=zesgpa1dXW0 ប្រភពៈ ណុត