លោកដួង តារា ហេតុតែអាណិតបងប្រុសម្នាក់ បានធ្វើរឿងមួយនេះ….(មានវីដេអូ)
-

យ៉ាងណាមិញកាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ដួង តារា ដែលលោកមានតំណែងជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងតែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើន ដែលជាគំរូនៃសង្គម តាមរយៈបណ្តាញសង្គមហ្វេសបុកជាហូរហែរកន្លងមក។ លោក ក៏បានជួបនឹងបុរសម្នាក់ដែលលក់នំអន្សមតាមកង់។ ដោយពេលយប់ទៅហើយ នៅតែលក់មិនអស់ លោក ដួង តារា ក៏បានជួយទិញនំអន្សមទាំងអស់ និងកោតសរសើរថានំអន្សមមានរសជាតិឆ្ងាញ់ ហើយក៏បានធ្វើការសួរនាំទៅកាន់បុរសរូបនោះ។ ដោយបងប្រុសលក់អន្សមបានរយៈពេលជិត១០ឆ្នាំមកហើយ ដោយសព្វថ្ងៃជួលផ្ទះនៅជាមួយនឹងប្រពន្ធ ដើរលក់អន្សមដូចគ្នា ដើម្បីចិញ្ចឹមកូនដែលរស់នៅឯស្រុកកំណើត។ គ្មានអ្វីសប្បាយជាងការរាប់អានគ្នា និងការជួយទុក្ខធុរៈគ្នា ជាពិសេសចំពោះអ្នកក្រីក្រដែលខិតខំប្រឹងប្រែងលក់ដូរនំចំណីបន្តិចបន្តួចដើម្បីក្រពះប្រចាំថ្ងៃទោះបីហត់នឿយប៉ុណ្ណា នៅទីណា គឺយើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង ។

ប្រភពៈ Duong Dara