កំពត ផឹកសីុស្រវឹងបាញ់ ៤៨ លេងផ្អើលអស់ប៉ូលីសនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន..
-

(កំពត)៖ ព័ត៍បឋម មានហេតុមួយភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង ៥៖៤៥នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីបាក់ចំការ ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ ខណៈមានកម្លាំងយោធាមួយក្រុម មកផឹកស៊ីស្រវឹង បាញ់បោះសេរី ដែលធ្វើមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅទីនោះ បើតាមសម្ដីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថានៅវេលាម៉ោងខាងលើ មានកម្លាំងយោធាមួយក្រុមប្រមាណ១០នាក់ មធ្យោបាយធ្វើដំណើររថយន្តធុនតូច៤គ្រឿង មកស៊ីផឹកនៅកន្លែងកើតហេតុ ហើយបានធ្វើសកម្មភាព បាញ់បោះអានាធិបតេយ្យ ចំនួន៤៨គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះ មានការភ្ញាក់ផ្អើល។ ក្រោយពីបាញ់បោះរួចហើយទើបមានព័ត៌មានថាការបាញ់បោះនោះ មានគ្រាប់ទៅត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសបៀមគ្រាប់នៅកែងជើងខាងឆ្វេង។ ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំនគរបាលជំនាញថ្នាក់លើ ចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសំបកគ្រាប់ដែលបាញ់នោះ ជាក់ស្តែងចំនួន៤៨គ្រាប់ (ប្រភេទអាកា ចំនួន១១គ្រាប់ និងគ្រាប់ឡក់ ចំនួន៣៧គ្រាប់)។ តែទោះជាយ៉ាងណា ក្រោយហេតុការណ៍ភ្លាម កម្លាំងសមត្ថកិច្ចបាន និងកំពុងស្រាវជ្រាវ៕

ប្រភពៈ ណុត