ញញឹមស្រស់ណាស់អានាង...ក្រុមចោរប្លន់យ៉ាងសកម្មចំនួន៨នាក់ នៅរាជធានីភ្នំពេញ ត្រូវបាន....
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមចោរស្ទាវៗចំនួន ៨នាក់ ត្រូវបានកម្លាំងនគបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿង នៅខណ្ឌដូនពេញ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ពោលគឺក្រោយក្រុមចោរធ្វើសកម្មភាពប្លន់មិនបានមួយថ្ងៃស្រួលបួលផង។ លោកអធិការ យឹម សារ៉ាន់ បានឲ្យដឹងទៀតថា នាវេលាម៉ោង៦និង២០នាទី ព្រឹកព្រលឹមថ្ងៃអាទិត្យនេះ កម្លាំងនគរបាលផ្នែកសន្តិសុខ និងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឃាត់បានជនសង្ស័យចំនួន ៨នាក់ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានប្តឹងថា មានជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នាវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ម្សិលមិញនេះ មុខភោជនីយដ្ឋានមេត្រូ ម្តុំមាត់ទន្លេ ក្នុងខណ្ឌដូនពេញ។ លោកអធិការបន្តថា ក្នុងពេលប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ Scoopy i ១គ្រឿង ដែលពិតជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន។ ខណៈនេះកម្លាំងកំពុងសាកសួររកវត្ថុតាងធ្វើសកម្មភាព និងបញ្ជូនទៅផ្នែកជំនាញសាកសួរបន្ត៕ ប្រភព៖ ហេងលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។