ស៊ែរម្នាក់មួយមក! ទីបំផុតដឹងថា រូបព្រះបាទជ័យវរ្ម័នទី៧ មានសាច់ទ្រលុកៗ រាងដុះក្បាលពោះ និងខុស​ទម្រង់​ដើម ដឹងនៅខេត្តណាហើយ ជាពិសេស និងត្រៀមផ្លាស់ប្តូរឆាប់ៗ...
សីហា
-

រូប​ចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ មាន​រាង​ធាត់​ទ្រលុក ថែម​ទាំង​មាន​ក្បាល​ពោះ​ផង​នោះ គឺ​កំពុង​តម្កល់​ក្នុង​សាលា​ភូមិ​ប្រាសាទ​លិច ឃុំ​ប្រាសាទ​លិច ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ នេះ​បើ​តាម​លោក សាន កាម៉ង់​ដង់ ជា​ជាង​ចម្លាក់​ដ៏​ចំណាន​ម្នាក់ ប្រាប់​មក​កាន់នៅ​ព្រឹក​នេះ។

លោក សាន កាម៉ង់​ដង់ គឺ​ជា​អ្នក​ដែល​មាន​បំណង​ចង់​ជួយ​ប្ដូរ​រូប​ចម្លាក់​ព្រះបាទ​ជ័យ​រវ្ម័ន​ទី៧ ដែល​មាន​រូបរាង​ខុស​ប្រក្រតី​នោះ ដោយ​មិន​គិត​កម្រៃ​ ហើយ​ថែម​ទាំង​ដឹក​ដល់​សាលា​ទៀត​ផង។ លុះ​ក្រោយ​មក​មិត្ត​ភក្ដិ និង​ជា​មនុស្ស​ជំនិត​​របស់​លោក​ក៏​បាន​ទៅ​ដល់​សាលា​នោះ​​ផ្ទាល់ ដើម្បី​ជួប​ជា​មួយ​នាយក​សាលា​និយាយ​ពី​រឿង​ផ្លាស់​ប្ដូរ​នោះ។ ប៉ុន្តែ​ក៏​ទទួល​ដំណឹង​ថា ខាង​ម្ចាស់​អំណោយ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដោយ​ខ្លួន​ឯង មិន​ពឹង​ពាក់​លោក សាន កាម៉ង់​ដង់ ឡើយ។
រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ សាងសង់​ខុស​ទម្រង់​ដើម​ស្ទើរ​ទាំង​ស្រុង​នេះ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​រិះ​គន់​​ធ្ងន់ៗ និង​ស្នើ​ឲ្យ​ខាង​សាលា​ប្ដូរ​ចេញ​ ដើម្បី​កុំ​ឲ្យ​កូន​ខ្មែរ​យល់​ខុស​ពី​រូប​រាង​របស់​បុព្វបុរស​​ខ្មែរ និង​ជា​អតីត​ព្រះមហាក្សត្រ​ដ៏​អង់អាច​ក្នុង​សម័យ​អង្គរ។ ដោយ​មាន​គំនិត​ចង់​ជួយ​កែ​តម្រូវ និង​មាន​បទ​ពិសោធន៍​រាប់​ឆ្នាំ​មក​ហើយ​នោះ ជាង​ចម្លាក់ សាន កាម៉ង់​ដង់ បាន​ចេញ​មុខ​ជួយ​ធ្វើ​ថ្មី​តែ​ម្ដង ប៉ុន្តែ​ពេល​នេះ​បាន​ទទួល​ដំណឹង​ថា ខាង​ម្ចាស់​អំណោយ​នឹង​ផ្លាស់​ប្ដូរ​ដោយ​ខ្លួន​​ឯង។
ជាង​ចម្លាក់ សាន កាម៉ង់​ដង់ ចេះ​ឆ្លាក់​រូប​គ្រប់​ប្រភេទ និង​មាន​ទឹក​ដៃ​ដ៏​ចំណាន រស់​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល៕