ដល់ថ្នាក់ហ្នឹងផង! តាមពិតភរិយា នាយ ចយ ស្រលាញ់ស្វាមី ត្រង់ហ្នឹងសោះ...
សីហា
-

ភ្នំពេញ៖ មហាជន ពេលនេះក៏កំពុងដាក់ការតាមដានលើចំណងជីវិតតារាកំប្លែងមុខអាក្រក់ក្នុងក្រុមនាយ ក្រឹម គឺនាយ ចយ ដែលទើបសម្រេចជីវិតអាពាហ៍ពិពាហ៍ដ៏ថ្មោងថ្មី ជាមួយភរិយាវ័យក្មេងរូបសម្ផស្សក៏ស្រស់សោភា ក៏លេចឡើងផងដែរថា គូស្នេហ៍មិនសមសម្ផស្សមួយគូនេះ។

តែអ្វីដែលគួឲ្យកត់សម្គាល់នោះគូស្នេហ៍នេះតែងតែបង្ហាញភាពផ្អែមល្ហែមយ៉ាងខ្លាំង និងតែងតែធ្វើឲ្យគ្រប់គ្នាច្រ​ណែ​ននាយ ចយ តែម្ដងព្រោះថាមានសំណាងបានប្រពន្ធស្អាតហើយចេះថ្នមសម្ដីផ្អែម និងស្រលាញ់ប្ដីណាស់។
ជាក់ស្ដែងភរិយាតារាកំប្លែងរួបនេះបង្ហោះរូបថ្ងៃមង្គលការរបស់រូចភ្ជាប់មកជាមួយពាក្យយ៉ាងពិរោះដាក់ស្វា​មី​ថា​«​ហា​ន់​ ​នី ហាយេីងគួរបោះបាច់ផ្កានេះទៅអោយណាគេ ថ្ងៃមង្គលហាន់ នី អូនសង្ហារដល់ហើយ ស្រលាញ់ត្រង់ស្នាមញ​ញឹ​ម​នឹងម៉ង់»។ខណៈបង្ហាញភាសាផ្អែមល្ហែមពីភរិយាដ៏ស្រស់សោភា នាយ ចយ នាង ក្វាន់ឌី ក៏ធ្វើឲ្យបណ្ដាអ្នកគាំទ្រសម្ដែងក្ដីរំភើបជំនួសនាយស្ទើរតែគ្រប់គ្នាតែម្ដង៕