ភ្នំពេញ ៖ រថយន្តមួយគ្រឿងត្រូវវរថភ្លើងបុកប៉ើងធ្លាក់ផ្លូវ ខណៈដែលម្ចាស់បើកឆ្លងផ្លូវដែកមិនផុត តែសំណាងអ្នកបើករងរបួសស្រាល ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ឧសភា ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនរងគ្រោះខាងលើនេះឈ្មោះ មករា ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល បានបើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ. ២AN.២២១៨ ។ បើតាមប្រភពនៅកើតហេតុឱ្យដឹងថា មុនដំបូងគេឃើញរថភ្លើងធ្វើដំណើរចេញពីភ្នំពេញពីកើតទៅលិច នៅពេលដល់កន្លែងកើតហេតុស្រាប់តែបុករថយន្តមួយគ្រឿងពេញទំហឹងបណ្តាល ឱ្យប៉ើងធ្លាក់ផ្លូវទៅខាងស្តាំដៃរងការខូចខាត ភ្លាមៗនោះគេឃើញអ្នកបើករថយន្តចេញមករងរបួសបែកក្បាលស្រាល ។ តាមសម្តីអ្នកបើកបរឱ្យដឹងថា គាត់បានបើករថយន្តឆ្លងផ្លូវដែកពីជើងទៅត្បូង ខណៈជិតដល់ផ្លូវដែកពុំឮស៊ីផ្លេ ឬឃើញរថភ្លើងនោះទេ ក៍បើកឆ្លងកាត់ទៅ ស្រាប់តែរថភ្លើងមកដល់បុក ពេញទំហឹងតែម្តង ។ ពេលនោះគាត់ប្រុងថយវិញតែមិនទាន់ ព្រោះរថភ្លើងមកដល់បុកទៅហើយ បន្ទាប់ពីគ្រោះថ្នាក់ម្ចាស់រថយន្តបានហៅរថយន្តស្ទូចមករថយន្តទៅជួសជុលដោយខ្លួនឯង ៕ដូចថតកុនចឹង! រថភ្លើងបុករថយន្តឡើងប៉ើងទៅម្ខាង ឃើញហើយរន្ធតមែន…! (មានវិដេអូ)