សូមជួយត្រេកអរផង! មន្ត្រីនគរបាលចរាចរ​ណ៍០២រូប ដែលយកតួនាទី ទារលុយពីជនល្មើសច្បាប់ ២០​ ដុល្លារ ពេលនេះស្រាប់តែ...
សីហា
-

មហាជនជាច្រើនច្បាស់ជាជ្រាបហើយថាមន្ត្រីនគរបាល ២រូប ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ ដោយធ្វើការផាកពិន័យជនបរទេសលើសចំនួនទឹកប្រាក់នៃច្បាប់ចរាចរណ៍ រហូតឈានដល់ការបណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង។

ប៉ុន្តែមុននេះបន្តិចយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ បានឲ្យដឹងថាមន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ​ ដែល​យកតួនាទីភារកិច្ចទារលុយពីជនល្មើសច្បាប់ចរាចរណ៍​ ២០​ ដុល្លារ។​ ពេលនេះ​ត្រូវបានប្រភពមួយអះអាងថា​ ថ្នាក់ដឹកនាំអគ្គស្នងការ​ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ សម្រេចមិនបណ្ដេញចេញពីក្របខណ្ឌទេ​ដោយគ្រាន់តែដាក់វិន័យតាមបទបញ្ជានគរបាលជាតិតែប៉ុណ្ណោះ​ ។​
ប្រភពបានបញ្ជាក់ថា​ ករណីស្នើរបណ្ដេញមន្ត្រីនគរបាលចរាចរ​ ២​ រូបនេះ​ចេញពីក្របខណ្ឌ​ថ្នាក់លើបានសម្រេចអោយដាក់វិន័យតាមបទបញ្ជានគរបាលជាតិ​ ទុកឱកាសអោយមន្ត្រីទាំងពីរនេះកែខ្លួន​ ។​ លោក ផែង វណ្ណៈ ក៏បានបញ្ចេញមតិមួយថា៖
​”បើបានថ្នាក់លើទុកឱកាសអោយកែខ្លួនទៅហើយ​ សូមមេត្តាកុំបន្តប្រព្រឹត្តអំពើមិនគប្បីទៀត​ ត្រូវចេះកែកំហុសឆ្គងរបស់ខ្លួនឡើងវិញ​ ។​ បើថ្ងៃក្រោយមានករណីដដែលកើតឡើងទៀត​ ថ្នាក់លើនឹងមិនយោគយល់ទៀតទេ​”៕