នគរបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបក្រុមចោរប្លន់បានទាំងសម្បុកតែម្ដង ក្រោយពីក្រុមចោរទាំងនោះធ្វើសកម្មភាពប្លន់ម៉ូតូស្កុបពី ប៉ះចំ...
ណារ៉ា
-

ភ្នំពេញ៖ ក្រុមចោរប្លន់មួយក្រុម បានធ្វើសកម្មភាព ប្លន់ម៉ូតូស្កូបពី ១គ្រឿងពីទឹកដីខណ្ឌដូនពេញបានសម្រេច ហើយមកសង្ងំលាក់ខ្លួន នៅបន្ទប់ជួលស្ថិតភូមិព្រៃទា សង្កាត់ចោមចៅទី៣ ក្រោយនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលពាក្យបណ្តឹងពីជនរងគ្រោះនិងកំណត់ទីតាំងបានដោយសារម៉ូតូមានភ្ជាប់ GPS ។ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះវេលាម៉ោង៧ នៅបន្ទប់ជួលស្ថិតភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុននិងឃាត់បានជនសង្ស័យចំនួន ៨នាក់ គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានប្តឹងថា មានជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នាវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ម្សិលមិញនេះ មុខភោជនីយដ្ឋានមេត្រូ ម្តុំមាត់ទន្លេ ក្នុងខណ្ឌដូនពេញ។ លោកបានបន្ត ឲដឹងទៀតថាក្រោមការបញ្ជាយ៉ាងម៊ឺងម៉ាត់ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនាមជាអធិការនគរបាលខណ្ឌ បានដាក់បញ្ជារភា្លមៗ អោយកម្លាំងពិសេស របស់ខណ្ឌ គឺកម្លាំងផ្នែកអន្តរាគមន៍ និងកម្លាំងផ្នែកសន្តិសុខ សហការជាមួយជនរងគ្រោះម្ចាស់ម៉ូតូ បានមើល GPS កំណត់ទីតាំងដែលជាកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ ទើបកម្លាំងបានធ្វើការឆ្មក់បង្ក្រាបបានទាំងសម្បុកតែម្តង ។
‎ជនរងសង្ស័យទាំង៨នាក់ទី១មានឈ្មោះ ឈៃ យ៉ាង អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ទី២មានឈ្មោះ កៅ ភារៈ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងស្លា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ។ទី៣មានឈ្មោះ កែវ ភិរម្យ អាយុ២៤ឆ្នាំ មុខរបរមើលការផ្ទះជួល ស្នាក់នៅភូមិប៉ប្រកខាងជើងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ទី៤មានឈ្មោះ អ៊ីម ភារ៉ា អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ទី៥មានឈ្មោះ ភី សេងហៀង ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបររត់តុ ស្នាក់នីផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ទី៦មានឈ្មោះ ថន បញ្ញា អាយុ១៩មុខរបរមិនពិត ស្នាក់នៅផ្ទះលេខ 15ZE0 សង្ការ់បឹងកេងកង១ ខណ្ឌចំការមន។ទី៧មានឈ្មោះ ហេង សំណាង ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួល ភូមិដំណក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ទី៨មានឈ្មោះ គិន សាម៉េត អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ មហាលំពាំង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
‎ចំណែកជនរងគ្រោះមានឈ្មោះ សាំង សុភ័ណ ភេទស្រីអាយុ ២២ឆ្នាំ មុខរបររត់តុនៅបា បារាំង។ចំពោះម៉ូតូម៉ាក ហុងដារស្កូបពី ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ ១GT-2137 ។ ‎លោកអធិការបានបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញ នគរបាលព្រហ្មទ័ណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងកសាងសុំណុំរឿងបញ្ចូនទៅតុលារការ ចាត់ការតាមនិតិវិធីច្បាប់៕