សូមបងប្អូនគួរចំណាំ... មីក្រូហិរញ្ញវត្ថុ ចំនួន៧ ដែលអាចផ្ញើលុយបាន​ ចំណែកគ្រឹះស្ថានឥណទានទាំង១១ត្រូវធនាគារជាតិ....
-

ធនាគារជាតិ​នៃ​កម្ពុជា សូមជម្រាបជូនថា គិតមកត្រឹមខែមីនា ឆ្នាំ២០១៨ ក្រៅពីគ្រឹះស្ថាន ធនាគារពាណិជ្ជ មានតែ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ចំនួន​តែ​៧​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​ប្រជាពលរដ្ឋ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៧​នោះ មាន​ដូចជា៖

១. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ២. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ វីសិន​ហ្វាន់ (ខេមបូឌា) អិលធីឌី ៣. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថា​កសិករ​លីមីតធីត ៤. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹម ខេ ភីអិលស៊ី ៥. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ក្រេឌីត ភីអិលស៊ី ៦. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អម្រឹត ខូអិលធីឌី ៧. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សេចក្ដីលម្អិត
ដោយ​ឡែក​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៣ មករា ២០១៨ ឲ្យ​ដឹង​ថា គ្រឹះស្ថាន​ឥណទាន​ជនបទ ឬ​ប្រតិបត្តិករ​ឥណទាន​ជនបទ​ចំនួន ១១ ត្រូវ​បាន​សម្រេច​ដក​វិញ្ញាបនបត្រ​ហើយ ដោយសារ​គ្រឹះស្ថាន​ទាំង​នេះ អនុវត្ត​មិន​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន។ គ្រឹះស្ថាន​ដែល​ត្រូវ​បាន​ដក​វិញ្ញាបនបត្រ មាន​ដូចជា៖ ១. សមាគម​ជាតិ​ទ្រទ្រង់​កសិផល ២. វិទ្យាស្ថាន សន្តិភាព និង​អភិវឌ្ឍន៍ ៣. អង្គការ លូថេរ៉េន បម្រើ​ពិភពលោក (អង្គការ​ជីវិត​ថ្លៃ​ថ្នូរ) ៤. អង្គការ​អភិវឌ្ឍន៍​ជនបទ​ខ្មែរ ៥. ស៊ី ខេ អឹម អេហ្វ ជី ៦. អង្គការ​សប្បុរស ៧. អង្គការ​ទ្រទ្រង់​សមាគមបង្កើន​ការ​អភិវឌ្ឍ ៨. អង្គការ​ជោគជ័យ ៩. អង្គការ​ឥណទាន​កម្ពុជា (អាយ ខេ ហ្វាយនែន) ១០. អង្គការ ច័ន្ទ សុខសាន្ត ១១. សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍ សេចក្ដីលម្អិត