លោក យិត មាស​ឧស្សាហ៍ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្រោយពីលោក...
-

តារាដ៏មានប្រជាប្រិយភាព លោក យិត មាស​ឧស្សាហ៍ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ គួជាទីពេញចិត្ត​ សម្រាប់កម្ពុជា ដែលកូនខ្មែររូបនេះ បាន​ពាំនាំ​ពីអ្វី​ជាច្រើន​បង្ហា​ញ​ដល់​ឆាក​អន្តរជាតិ​បាន​ស្គាល់​តាមរយៈ​ព្រឹ​ត្ត​ការណ៍​នៃ​កម្មវិធី Asia Model Star Award 2018 នៅ​ប្រទេស​កូរ៉េ ។

ក្នុងនាមជាកូនមួយរូប​លោកពិតជាមានមោនភាពជាខ្លាំង ដែលរូបលោកបានទៅចូលរួមក្នុងកម្មវិធីដ៏ធំមួយនៅប្រទេសកូរ៉េ ក្រោម​ការដឹកនាំ​ដោយ​ក្រុមហ៊ុន KMA (Korea Model Association) ។​ លោក អេតវីន (Edwin) ក៏ទទួលបានពានរង្វាន់មួយ ​ពី​កម្មវិធី​នោះ​ទៀតផង ដែល​ពាន​នោះ​មានឈ្មោះ Popularity Star Award ។​
នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោកបានធ្វើការរៀបរាប់ថា "ពិតជាមានមោទនភាពណាស់ដែលបានចូលរួមក្នុងកម្មវិធី Asia Model Star Award 2018 នៅក្នុងប្រទេសកូរ៉េ សូមអរគុណដល់ KMA (Korea Model Association) ដែលបានផ្តល់កិត្តិយស ចំពោះវត្តមានខ្ញុំបាទ អ្វីដែលខ្ញុំទទួលបាន គឺជាអ្វីដែលអ្នកគ្រប់គ្នាទទួលបានដូចគ្នា គ្រប់យ៉ាងសូមអរគុណដល់ប៉ានឹងម៉ាក ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសអ្នកគ្រប់គ្រងនឹងពីសំណាក់ក្រុមការងារទាំងអស់ ក៏អរគុណដល់មិត្តភក្តិ នឹងពុកម៉ែបងប្អូន ហេីយនឹងពីសំណាក់មិត្តៗយុវវ័យដែលស្រលាញ់នឹងចូលចិត្តខ្ញុំតាំងពីដេីមរហូតមក បេីមិនមានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ ជោគជ័យនេះជារបស់យេីងទាំងអស់គ្នា #ខ្មែរ #កម្ពុជា"។
ប្រភព៖ Yith Meas Aussa