អ្នកនាង ប៉េងប៉ោង នឹងប្រឹងតស៊ូ ដើម្បីគ្រួសារកំសត់មួយនេះ តាមពាក្យសំដីរបស់លោក...
តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ក្រោយពីលោក ឪពុកជាទីស្រលាញ់ បានលាចាកលោកទៅ គេតែងសង្កេតឃើញ អ្នកនាងហាក់ស្រងូតស្រងាត់ខុសពីមុន ប្រហែលជាអ្នកនាង នឹងកលោកឪពុករបស់នាងខ្លាំងណាស់ហើយ ព្រោះលោកទើបតែលាចាកលោកយើងទៅ។
នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ថា "ពេលវេលាព្រឹកនេះថ្ងៃនេះម៉ោងនេះវិនាទីនេះខែនេះឆ្នាំនេះមិនអាចវិលថយក្រោយវិញបានទេកូនស្រីម្នាក់នេះនឹងស៊ូអោយបានដើម្បីលោកប៉ានឹងគ្រួសារដ៌កំសត់មួយនេះ លោកប៉ាអើយកូន!!!!"។ ក្រោយពីមានការបង្ហោះសាររួច មានអ្នកគាំទ្រក៏ដូចជាមិត្តភិក្តជាច្រើនបានចូលមកខមិន ដើម្បីលើកទឹកចិត្តអ្នកនាង ផងដែរ។ ប្រភព៖ Peng Porng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។